ប្រេស៊ី: ប្រភពពីគេហទំព័រ telegragh បានចុះផ្សាយ ឲ្យដឹងថា បុរសជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Maria de Souza អាយុ៤៥ឆ្នាំ បានស្លាប់ដោយសារតែសត្វគោមួយក្បាលបាន ធ្លាក់ពីលើដំបូលមកសង្កត់ គាត់ខណៈកំពុងតែដេក។
សេចក្តីរាយការណ៍បានបញ្ជាក់ថា នៅពេលដែលគោធ្លាក់ចុះមក គឺបុរស រូបនេះកំពុងដេកលើគ្រែជាមួយប្រពន្ធ ប៉ុន្តែអកុសលបែរជា គោធ្លាក់មកត្រូវចំគាត់ទៅវិញ។ ហេតុការណ៍នេះកើតឡើងនៅ តំបន់ Caratingaភាគខាងត្បូងប្រទេសប្រេស៊ីល ហើយត្រូវ បានគេនិយាយថា សត្វគោមួយក្បាលនេះទំនងជាគេចចេញពី កសិដ្ឋាននៅជិតនោះ ហើយបានឡើងលើដំបូលផ្ទះប្តីប្រពន្ធ មួយគូនេះ។ ដោយឡែក គេមិនដឹងថា តើគោមួយក្បាលនេះ ឡើងលើផ្ទះពួកគេដោយ របៀបណានោះទេ៕
ប្រភពៈ LookingTodayសំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

