ក្នុង​ពិធី​ពិព័រណ៍​គ្រឿង​អលង្ការ និង​ត្បូង​មាន​តម្លៃ​នៅ​កម្ពុជា​លើក​ទី​៥​កាល​ពី​សប្ដាហ៍​មុន​​ កញ្ញា សុគន្ធ និសា និង​អ្នក​នាង សុខ ស្រី​នាង​ បាន​បក​ស្រាយ​​ចម្រៀង​​​ពីរ​បទ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដូច​គ្នា​ពី​ទស្សនិកជន​ចូល​រួម។ អ្វី​ដែល​ពិសេស​ ​នៅ​លើ​ដង​ខ្លួន​តារា​ចម្រៀង​ទាំង​ពីរ​ដួង ​បាន​រំលេច​នូវ​គ្រឿង​អលង្ការ​មាន​តម្លៃ​ស្រស់​ស្អាត​ដូច​គ្នា។
អ្នក​បាន​​ចូល​រួម​​ទស្សនា​ក្នុង​ពិព័រណ៍​គ្រឿង​អលង្ការ និង​ត្បូង​មាន​តម្លៃ​​បាន​លាន់​មាត់​គ្រប់​គ្នា​ថា ​គ្រឿង​អលង្ការ​នៅ​លើ​ដង​ខ្លួន​តារា​ទាំង​ពីរ​ដួង ​សុទ្ធ​តែ​ស្រស់​ស្អាត​ដូច​គ្នា​ បូក​រួម​ទាំង​សំលៀកបំពាក់​ច្នៃ​ប្រឌិត​ខ្ពស់​ពី​ហាង​កាត់​ដេរ​នានា​ក្នុង​រាជធានី​ភ្នំពេញ។
អ្នក​ចូល​រួម​ទស្សនា​ទាំង​នោះ​បាន​ផ្ដិត​យក​រូប​ភាព​គ្រឿង​លំអ​​នៅ​លើ​ដង​ខ្លួន​របស់​តារា​ទាំង​ពីរ​នៅ​ពេល​ពួកគេ​មាន​វត្តមាន​ច្រៀង​នៅ​លើ​ឆាក។
បណ្ដា​អ្នក​ចូល​រួម​ក្នុង​ពិព័រណ៍​គ្រឿង​អលង្ការ និង​ត្បូង​មាន​តម្លៃ​សុទ្ធ​តែ​បាន​សរសើរ​ថា​ ស្រស់​ស្អាត​ដូច​គ្នា​ចំពោះ​គ្រឿង​អលង្ការ​លម្អ​ដង​ខ្លួន​របស់​តារា​ទាំង​ពីរ​ខាង​លើ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ថា​មួយ​ណា​ស្រស់​ជាង​មួយ​ណា​ទេ។
ចុះ​ប្រិយ​មិត្ត​របស់​ Sabay វិញ ​គិត​ថារវាង​​គ្រឿង​​លំអ​នៅ​លើ​ដង​ខ្លួន​របស់​កញ្ញា សុគន្ធ និសា ឬ​ក៏​អ្នក​នាង សុខ ស្រី​នាង មួយ​ណា​មាន​ភាព​ទាក់ទាញ​ជាង? មួយ​វិញ​ទៀត​ បើ​កុំ​គិត​ពី​គ្រឿង​អលង្ការ តើ​តារា​ទាំង​ពីរ មួយ​ណា​មាន​សម្រស់​ស្អាត​ជាង​ទៅ​ហ្ន៎?



ប្រភពពីៈ សប្បាយ

សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top