ក្រុងម៉ាឌ្រីដៈ ភាពល្បីល្បាញ និងស្រស់សង្ហារពិតជា អំណោយទានដ៏មិន អាចកាត់ថ្លៃបាន របស់បុរសគ្រប់រូប ដែលតែងតែធ្វើឱ្យ សុភាពនារីឈ្លក់វង្វេង និងចង់រួមរស់ក្បែរ ជាក់ស្តែងសម្រាប់ កីឡាករបាល់ទាត់ ល្បីលំដាប់លេខ២ ពិភពលោក Cristiano Ronaldo ជនជាតិព័រទុយហ្គាល់ វ័យ២៨ឆ្នាំវិញជាម នុស្សមានសំណាង បំផុតទាំងនៅលើ ទីលានប្រកួតបាល់ទាត់ និងទីលានលើគ្រែ ។
ការទៅចូលរួមទស្សនា Ronaldo ប្រកួតនោះវាមិនមែន ផ្តោតសំខាន់តែទៅ លើចង្វាក់លេង និងគ្រាប់ស៊ុតបញ្ចូតទីរបស់ គាត់នោះទេ គឺបូកទាំងចង់ ឃើញម៉ូតសក់ ស្ទីល៍ញាក់បាល់ប្លែកៗ ការធ្វើពុត ហើយជាពិសេស ទៅទៀតនោះគឺចង់ ឃើញរូបរាងដ៏ស្រស់ សង្ហាររបស់គាត់តែម្តង ។ ភាពសង្ហារ និងគួរឱ្យខ្នាញ់នេះ ហើយបានឱ្យ Ronaldo សំបូរស្រីស្នេហ៍ មិនចាញ់ David Beckham របស់ចក្រភពអង់គ្លេសប៉ុន្មានទេ ។
តាមពិត Ronaldo បានចាប់ផ្តើមល្បី ខ្លាំងបំផុតក្នុង World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ដោយកាលនោះគាត់ទើបតែ មានអាយុ ២១ឆ្នាំប៉ុណ្ណោះ ដែលយើងបាន ដឹងថាមាន Ronaldo ដល់ទៅ២គឺមួយ Ronaldo របស់ប្រេស៊ីល និងមួយ ទៀតនោះ Ronaldo របស់ព័រទុយហ្គាល់ ហើយរហូតមកទល់ នឹងពេលនេះមាន នារីស្អាតៗមិនតិចជាង ៥០នាក់ទេដែល បានគេងជាមួយ គាត់នោះមានដូចខាងក្រោមៈ
1. Luana Belletti ជនជាតិប្រេស៊ីល អតីតជាកីឡាការិនី របស់ក្លឹបបាល់ទាត់ តោខៀវ Chelsea និងBarcelona ជាមិត្តស្រីទី៥របស់Ronaldo និងបានរស់នៅជាមួយគ្នា អស់រយៈពេល២ឆ្នាំ ។នាងបានធ្វើរឿងមួយ ដ៏អស្ចារ្យជាមួយនឹងការ មានប្រុសដល់ទៅ ៣នាក់ក្នុងពេល តែមួយគឺ Ronaldo, Nani និងAnderson បច្ចុប្បន្នជាអ្នក រចនាម៉ូតមួយរូប នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
2. Niki Ghazian ជាតារាម៉ូដែលកូនកាត់អ៊ីរ៉ង់-អាម៉េរិកបង្ហាញ ម៉ូតសំលៀកបំពាក់ ហែលទឹកមួយរូប បានឱ្យដឹងថា នាងបានរស់ នៅ និងលេងល្បែង លើគ្រែជាមួយ Ronaldo យ៉ាងជោគជាំ នាអំឡុងគាត់មាន របួសកែងជើង ។
3. Karina Bacchi ជាតារាម៉ូដែល ជនជាតិប្រេស៊ីល ដោយបានរស់នៅស្គាល់ និងស្រឡាញ់ Ronaldo នាឆ្នាំ២០០៧ បន្តរស់នៅជា មួយគ្នារហូតដល់ឆ្នាំ២០០៩ ទើបចែកផ្លូវគ្នា ។
4. Merche Romero តារាម៉ូដែល និង TV Show ជនជាតិព័រទុយហ្គាល់ ក៏ជាស្រីស្នេហ៍របស់ Ronaldo ម្នាក់ដែរដែលមានអាយុច្រើនជាងRonaldo រហូតដល់ទៅ៩ឆ្នាំ។ ដើមចមដំបូងនាង ជាអ្នកគាំទ្រដ៏ស្និត របស់កីឡាករល្បីម្នាក់នេះ និងបានចែកផ្លូវគ្នា វិញនាខែកញ្ញាឆ្នាំ២០០៦ ។
5. Nuria Bermudez បុគ្គលិករបស់ FIFA ជនជាតិអេស្ប៉ាញ ។ នាងបានធ្វើការ ទំនាក់ទំនង ជាមួយកីឡាកររបស់ ក្លឹបReal Madrid ដល់ទៅ៦នាក់ មុនពេល Ronaldo ផ្លាស់ចេញពីMan Utd មកកាន់ទឹកដីអេស្ប៉ាញ។ នាង មានទំនាក់ទំនង ជាមួយនឹងRonaldo អស់រយៈពេល៣ឆ្នាំ ក្នុងនោះក៏មាន កីឡាករល្បី២ រូបទៀតដែរមាន David Beckham និងLuis Figo ។
6. Daniele Aguiar ជាតារាម៉ូដែល ជនជាតិប្រេស៊ីល ក៏ជាស្រីស្នេហ៍របស់ Ronaldo ម្នាក់ផងដែរ ដោយបានស្គាល់ និងរួមរស់ជាមួយគ្នា ក្នុងប្រទេសអង់គ្លេស ។
7. Mirella Grisales តារាបង្ហាញម៉ូត ជនជាតិកូឡុំប៊ី ដែលតែងតែធ្វើឱ្យ Ronaldo ញាក់សាច់ជា ខ្លាំងពេលស្លៀក ឈុតប៊ីគីនី ។
8. Paris Hilton តារាម៉ូដែល ជនជាតិអាមេរិក ក៏ធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយនឹង Ronaldo ផងដែរដែលតែង តែទៅជួយលើកទឹកចិត្ត Ronaldo ស្ទើរតែគ្រប់ការប្រកួតទាំងអស់ ។
9. Kim Kardashian ក៏ជាតារាម៉ូដែលរបស់អាមេរិកម្នាក់ដែរ ដែលមានទំនាក់ទំនងជាមួយនឹង Ronaldo ស្របពេលទៅនឹង Paris Hilton ដូចគ្នា ក៏ប៉ុន្តែមិនសូវផ្អែមល្អែមដូចទៅនឹង Hilton នោះឡើយ ។
10.Jordana Jardel តារាម៉ូដែលរបស់ ព័រទុយហ្គាល់ ក៏ជាស្រីកំណាន់របស់ Ronaldo ម្នាក់ដែរដែល បានរស់នៅជា មួយគ្នាត្រឹមតែ មួយឆ្នាំប៉ុណ្ណោះ ហើយនាងក៏ជាប្អូន ស្រីរបស់កីឡាករ Mario Jardel នៃក្លឹប Sporting Lisbon ផងដែរ ។
11.Irina Shayk តារាម៉ូដែលជាប់ ចំណាត់ថ្នាក់លេខ១០ លំដាប់ពិភពលោក របស់រុស្ស៊ី ដែលជាស្រី ស្នេហ៍ចុងក្រោយ របស់ Ronaldo តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន នេះរួមជាមួយនឹង កូនប្រុសម្នាក់ផងដែរ ដែលបាន ប្រសូត្រមកកាលពី Ronaldo បានទៅចូលរួមប្រកួត World Cup ឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង។ ហើយពួគគេទាំងពីរ ក៏គ្រោងនឹងរៀបការ នៅខែសីហា ឆ្នាំ២០១៣នេះផងដែរ៕
ប្រភពៈ LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !









