តារាសម្ដែងរូបសង្ហា On Joo Wan បានជួយសង្គ្រោះអ្នកដំណើរម្នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅថ្ងៃទី២០កក្កដា ខណៈដែល On Joo Wan កំពុងធ្វើដំណើរនៅតាមផ្លូវសំដៅទៅតំបន់ Suwon ក្នុងខេត្ត Gyeonggi កូរ៉េខាងត្បូងដែលជាទីតាំងតារារូបនេះត្រូវសម្ដែងរឿងភាគមួយរបស់ប៉ុស្តិ៍ KBS ។ ភ្លាមៗនោះ On Joo Wan បានប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងឡានរបស់អ្នកដំណើរម្នាក់ និងឡានដឹកទំនិញធំមួយ។
ពេលនោះ On Joo Wan បានក្រឡេកឃើញជនរងគ្រោះម្នាក់ដែលមិនត្រូវបានអ្នកណាម្នាក់ជួយសោះ តារាសម្ដែងនេះក៏បានទូរសព្ទហៅឡានពេទ្យ និងថែមទាំងបានចំណាយពេលជាមួយជនរងគ្រោះនោះរហូតដល់ឡានពេទ្យនោះមកដល់កន្លែងកើតហេតុ។ បន្ទាប់មក On Joo Wan បានបន្តដំណើរទៅកាន់ទីតាំងថតរឿងភាគនោះតែម្ដង។
ប្រភពដើមពីៈ សប្បាយ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

