មនុស្សប្រមាណមួយពាន់នាក់ បានជួបជុំគ្នាក្នុងវត្តអង្គមន្រ្តី នាថ្ងៃទី២០ ខែកក្កដា នៅក្រុងដូនកែវ ខេត្តតាកែវ ដើម្បីសាកសួរទៅតំណាងគណបក្សនយោបាយចំនួន៤ អំពីគោលនយោបាយសម្បទានដីសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យជាដើម។ គណបក្សដែលចូលរួមឆ្លើយមានគណបក្សសញ្ជាតិកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរឈប់ក្រ។
ក្រុមអ្នកចូលរួមបានហ៊ោចំអកទៅនឹងការបកស្រាយអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់តំណាងគណបក្សសង្គ្រោះជាតិ អ្នកស្រី គុណ លំអង ដែលអ្នកស្រីមិនទាន់បាននិយាយបញ្ចប់ការបកស្រាយនោះផង។
នៅក្នុងខេត្តតាកែវ មានគណបក្សចំនួន៨ ដែលចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ ហើយមានបេក្ខជនឈរឈ្មោះបោះឆ្នោតគ្រប់ទាំង ៨គណបក្សនយោបាយ។ ប៉ុន្តែ នៅថ្ងៃទី២០ ខែកក្កដា ក្នុងវេទិការៀបចំដោយ អិន.ឌី.អាយ មានវត្តមានតំណាងគណបក្សតែ ៤គណបក្សទេធ្វើជាវាគ្មិន។
យុវជនឈ្មោះ ចេក នៅក្រុងដូនកែវ ខេត្តតាកែវ បានចោទសំណួរថា រដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ច ៩៩ឆ្នាំ ទៅក្រុមហ៊ុនបរទេសធ្វើអ្វី ម៉េចមិនឲ្យកូនខ្មែរធ្វើ?៖ «ព្រោះអីខ្មែរទាំងអស់កំពុងតែក្រីក្រ ឬមួយកូនខ្មែរអត់អាត្រាក់ឈូសដី ដូចជាជនបរទេស ឬក្រុមហ៊ុនបរទេស?»។
ឆ្លើយតបសំណួរនោះ តំណាងគណបក្សខ្មែរឈប់ក្រ លោក វ៉ាត់ ទុំ បានប្រៀបធៀបរាជរដ្ឋាភិបាលទៅនឹងគ្រួសារមួយ។ លោកថា គ្រួសារដែលមានសេដ្ឋកិច្ចរីកចម្រើនបាន លុះត្រាមេគ្រួសារនោះចេះគ្រប់គ្រងដីធ្លីបានល្អ។ ប៉ុន្តែ បើផ្តល់ដីឲ្យគេគ្រប់គ្រង ដូចប្រគល់សេដ្ឋកិច្ចគ្រួសារឲ្យគេទាំងស្រុង ស្រេចលើគេសម្រេចជោគវាសនាគ្រួសារដែរ៖ «យើងមិនអាចរីកចម្រើនបានទេ? ខ្ញុំសុំឆ្លើយថា ទាំងអស់នេះខ្មែរទាំងអស់អាចធ្វើកើត»។
ចំណែកតំណាងគណបក្សសញ្ជាតិកម្ពុជា លោក ទួន គឹមហុង ថ្លែងថា គណបក្សនេះនឹងបង្កើតគណៈកម្មការចម្រុះអន្តរក្រសួង ដើម្បីចុះស្រាវជ្រាវដីសម្បទានសេដ្ឋកិច្ច ដែលបានផ្តល់ទៅក្រុមហ៊ុនបរទេស៖ «ដោយសារតែមានការរីករាលដាលនៃអំពើពុករលួយ ទើបមានការយឺតយ៉ាវក្នុងការចេញប្លង់ជូនប្រជាពលរដ្ឋ»។
តំណាងគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ ធុច ឆ្លើយថា គ្មានប្រទេសណាដែលមិនផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យបរទេសវិនិយោគទេ។ លោកថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ទៅ ៩០ឆ្នាំនោះហើយ ដែលធ្វើឲ្យកម្ពុជា ក្លាយជាអ្នកមានរហូតមកដល់បច្ចុប្បន្ន។ លោកក៏បានបន្ទោសម្ចាស់សំណួរនោះថែមទៀត៖ «បើមិនមាន ៩០ឆ្នាំទេ ម៉េចក្រ មាន។ សុំជម្រាបថា សំណួរនេះដូចជាមើលងាយប្រជាជនកម្ពុជា ទាំង ១៤លាននាក់ពេក»។
តំណាងគណបក្សសង្គ្រោះជាតិ អ្នកស្រី គុណ លំអង បំភ្លឺថា ការផ្តល់ដី ៩៩ឆ្នាំនេះហើយដែលគណបក្សសង្គ្រោះជាតិ កំពុងតែព្រួយបារម្ភខ្លាំង ព្រោះមុនផ្តល់ដីសម្បទានសេដ្ឋកិច្ចយូរឆ្នាំបែបនេះ ត្រូវរកឲ្យឃើញផលចំណេញ និងខាតជាមុនសិន។
ម្ចាស់ឆ្នោតបានសាកសួរច្រើនទៀតពីការគោរពសិទ្ធិមនុស្សពីថ្ងៃ ៧មករា ពីលទ្ធិប្រជាធិបតេយ្យ ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាដើម ក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា ក្រុមអ្នកចូលរួម និងវាគ្មិនទាំង ៤គណបក្សនយោបាយ បានឆ្លើយតបយ៉ាងសមរម្យទៅនឹងម្ចាស់សំណួរ ដោយមិនប្រើហិង្សាពាក្យសម្ដីក្នុងវេទិកាពេញមួយព្រឹកនោះទេ៕

ប្រភពៈ វិទ្យុអាស៊ីសេរី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !