សហគ្រិនជនជាតិចិនវ័យ ២៥ឆ្នាំ រកស៊ីបណ្តាក់ទុននៅប្រទេសសិង្ហបុរី លោក Eric Xu កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បានចំណាយប្រាក់អស់ជាង ៨ ពាន់ដុល្លារសម្រាប់ភេសជ្ជៈ៥០ដប ហើយឈ្នះឱកាសថើបតារាសម្តែង តារាបង្ហាញម៉ូដល្បីភាពសិចស៊ីជនជាតិចិននាង Gan Lulu។
លោក Eric ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជន ៥០០នាក់ ទៅកម្សាន្តនៅក្លឹបរាត្រី Lava ព្រោះចង់ជួបតារាម៉ូដែលស៊ិចស៊ីវ័យ ២៧ ឆ្នាំ Gan Lulu ដោយផ្ទាល់។ ក្លឹបរាត្រី Lava ប្រទេសសិង្ហបុរីបានចំណាយទឹកប្រាក់ ៤ម៉ឺនដុល្លារអញ្ជើញ Gan Lulu មកបង្ហាញខ្លួនដើម្បីទាក់ទាញអតិថិជនដែលមានវ័យចន្លោះពីជាង ២០ ទៅជាង ៣០ឆ្នាំ។ អ្វីដែលពិសេសបំផុតសម្រាប់ការទៅកម្សាន្តនៅក្លឹប Lava នារាត្រីនោះ គឺអ្នកចំណាយអស់ទឹកប្រាក់ច្រើនបំផុតអាចថើប Gan Lulu នៅលើឆាកបាន ១០វិនាទី។
នៅទីបំផុតលោក Eric ត្រូវបានជ្រើសរើស។ លោកក៏ឡើងលើឆាក ឱបចង្កេះ Gan Lu Lu បន្ទាប់មកចាប់មុខ ហើយថើបមាត់នាង។ ដោយសារ Gan Lulu មានការខ្មាស់អៀនលោក Eric ថើបនាងបានតែ ៥វិនាទីប៉ុណ្ណោះ នាងក៏ថយក្រោយ។ ក្រោយការថើបតារាសម្តែងស្រីរូបនេះបានសម្តែងមតិថា៖ “នៅប្រទេសចិន ខ្ញុំមិនដែលធ្វើបែបនេះទេ ប្រជាជនសិង្ហបុរីប្រហែលមានគំនិតទូលំទូលាយជាងប្រជាជនប្រទេសខ្ញុំ ដរាបមនុស្សទាំងអស់សប្បាយនឹងការលេងហ្គេម ខ្ញុំយល់ថាជារឿងល្អ”។
ចំណែកលោក Eric វិញក៏បាននិយាយដែរថា ៖ ”ខ្ញុំយល់ថាសមនឹងតម្លៃហើយព្រោះ Gan Lulu ល្បីល្បាញណាស់នៅប្រទេសចិនតែខ្ញុំនឹងមិនសេពគប់នាងក្នុងជីវិតពិត ទេ ព្រោះនាងជាតារា ដូច្នេះសម្រាប់ពួកយើងគ្មានពេលវេលាឯកជនទេ”។
នៅរាត្រីនោះ Gan Lulu បានច្រៀងចម្រៀងបីបទនៅក្នុង Album ថ្មីមានចំណងជើងថា Xiao San ឬ ”ជនទីបី” ហើយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់និសិ្សត និងយុវវ័យក្មេងៗជនជាតិចិនដែលទៅសិក្សា និងធ្វើការនៅប្រទេសសិង្ហបុរី៕

លោក Eric Xu កំពុងថើបមាត់ នាង Gan Lulu