ពាក្យថាដូរមិនដូរនិងលេខ៤ លេខ៧ឌឺដងដាក់គ្នាទៅវិញទៅមក បង្កជាជម្លោះរវាងអ្នកស្នេហាគណៈបក្សនយោបាយម្ខាងៗនោះធ្វើឲ្យយីអ៊ុន លោកឧកញ៉ា ឃី គឹមលន់ធ្លាក់ចុះភ្លាមៗដោយតុលាការបញ្ជាឲ្យយកទៅដាក់គុកជា បណ្តោះអាសន្ននៅប៉េហ្សីនៅព្រឹកថ្ងៃទី៩ កក្កដា ២០១៣នេះ។
វាសនាលោកលោកឧកញ៉ា ឃី គឹមលន់ត្រូវលោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកឧកញ៉ា ឃី គឹមលន់ ដាក់ពន្ឋនាគារប៉េហ្ស៊ីបណ្តោះអាសន្ន ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅផ្ទះលេខ០៩ ផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នេះជាសារមួយប្រាប់ទៅអ្នកប្រកាន់គណៈបក្សនយោបាយម្ខាងៗនោះសូមកុំ ផ្កាប់មុខពេក ប្រយ័ត្នមានវាសនាដូចលោកឧកញ៉ា ឃី គឹមលន់នេះ។
សម័យនេះឆ្នាំ២០១៣ទៅហើយ ពុំមែនឆ្នាំ១៩៧៩យើងធ្វើអ្វីៗបានតាមតែទំនើងចិត្តនោះទេពោលបើហ៊ាន ប្រព្រឹត្តបទល្មើស ត្រូវហ៊ានជាប់គុក ដោយគ្មាននរណាទៅកាងយើងបាននោះទេ។
អញ្ជឹងគួរតែដឹងនិងយល់ឲ្យច្បាស់ បើនិយាយឲ្យស្រួលស្តាប់នោះអស់លោកពុំបានឡើងធ្វើជានាយករដ្ធមន្ត្រី ប្រធានសភាជាតិរឺក៍រដ្ធមន្ត្រីនោះដែរពោលគឺគេមានអស់ហើយបើសិនជា ពួកគេឈ្នះឆ្នោតនោះ។ហើយមកដល់សព្វថ្ងៃនេះក្រុមក្រួសារពួកគេដេកលើ គំនរលុយ មាស ប្រាក់ចាយមិនអស់ទៅហើយ។យ៉ាងណាមិញអ្នកស្នេហាគណៈបក្សផ្កាប់មុខ ទាំងឡាយអើយកុំនាំគ្នាខាំតែខ្មែរគ្នាឯឯ គឺអត់ប្រយោជន៍ទេ នាំតែជាប់គុកច្រវាក់ចោលប្រពន្ធកូនដូចករណីឧកញ៉ា ឃី គឹមលន់នេះស្រាប់៕
ប្រភពព័ត៌មានពី៖ ទស្សនៈខ្មែរ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


