ភ្នំពេញ៖ នគរបាលអន្តរាគមន៍ ខណ្ឌដង្កោ កាលពីវេលាម៉ោង ៩៖៣០នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ បានឃាត់ខ្លួន បុរសពីរនាក់ នឹងព្រមទាំងដក ហូតអាវុធខ្លី ០១ដើម ម៉ាក CZ 75 លេខ B៧៣០៧ មាន ១២គ្រាប់ វិទ្យុទាក់ទង ប្រភេទ (ID) នឹងម៉ូតូធំមួយគ្រឿង ម៉ាក CBR ពណ៌សខ្មៅ លាយក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1BK-1731 បន្ទាប់ពីបុរសទាំងពីរនាក់ខាងលើបើកម៉ូតូទាំងស្រវឹងស្រាបុក គេ ពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចដកកាំភ្លើង ភ្ជង់គំរាមគេឯង ហើយជិះគេចខ្លួនចូល ភូមិសាស្ត្រ ខណ្ឌដង្កោ។
នគរបាលអន្តរាគមន៍ ខណ្ឌដង្កោប្រាប់ឲ្យដឹងថា បុរសទាំងពីរនាក់ ដែលត្រូវឃាត់ខ្លូនទី១ឈ្មោះ ប្រឹង ធី អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងទី២ ឈ្មោះជា ភារិទ្ធ អាយុ២៧ ឆ្នាំ មុខរបរនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកបន្ទាយ នៃអធិការដ្ឋានស្រុករលាភ្អៀ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់ នៅភូមិគោកបន្ទាយ ស្រុករលាភ្អៀ ខេត្តកំពង់ឆ្នាំង ព្រមទាំងដកហូតអាវុធខ្លី ០១ដើម ម៉ាក CZ 75 លេខ B៧៣០៧ មាន១២គ្រាប់ វិទ្យុទាក់ទង ប្រភេទ (ID) ព្រមទាំងម៉ូតូធំមួយគ្រឿង ម៉ាក CBR ពណ៌សខ្មៅលាយក្រហម ពាក់ ស្លាក់លេខ ភ្នំពេញ 1BK-1731។
លោក សារឹម វុទ្ធី ប្រធានផ្នែកអន្តរាគមន៍ ខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ដោយបាន ទទួលបទបញ្ជាពីលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌដង្កោ ឲ្យចុះល្បាតជាប្រចាំ នៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ទើបលោកជានិច្ច ជាកាល តែងតែដឹកនាំ កំលាំងចុះល្បាតទាំងយប់ទាំងថ្ងៃ គ្មានចន្លោះពេលនោះទេ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់ តែទទួលព័ត៌មានតាម រយៈវិទ្យុទាក់ទងថា មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយម៉ូតូ បុកម៉ូតូនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយក្រោយពីកើតហេតុជនបង្កបាន ដកកាំភ្លើងខ្លីភ្ជង់គំរាមគេឯង ដើម្បីរំដោះ ខ្លួនរួចជិះម៉ូតូសំដៅចូលមករាជធានីភ្នំពេញ ។ លោក សារឹម វុទ្ធី ប្រាប់បន្តថា បន្ទាប់ពីឮបែបនេះ លោកក៏បាន ដឹកនាំកំលាំង របស់លោកចុះពួនស្ទាក់ តាមគោលដៅជាប្រចាំ ជាពិសេសនៅចំណុចផ្លូវ២១៧ កែង នឹងផ្លូវការ៉េប្រាំបី ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនបង្កជិះម៉ូតូធំមួយគ្រឿងម៉ាក CBR ពណ៌សខ្មៅលាយក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1BK-1731 មានគ្នាពីរនាក់ បើកបរ តាមបណ្តោយផ្លូវ២១៧  ក្នុងទិសដៅពីត្បូងទៅជើង កំលាំងរបស់លោកក៏ធ្វើការ ឡោមព័ទ្ធកាក់ស្ទាក់ ចាប់ជាប់តែម្តង ប៉ុន្តែក្រុមបង្កបាន ប្រតាយ ប្រតប់ព្រមទាំងប្រុង ដកកាំភ្លើង គំរាមបាញ់សមត្ថកិច្ចទៀតផង តែដោយឃើញកម្លាំង នគរច្រើនពេក ក៏សម្រេចលើកសុំចាញ ឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តងទៅ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លី ០១ដើម ម៉ាក CZ 75 លេខ B៧៣០៧ មាន១២ គ្រាប់ និងវិទ្យុទាក់ទង ០១គ្រឿង ប្រភេទ (ID) រួចហើយនាំយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បី សាកសួរបន្តទៀត ក្នុងការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។
ទង្វើរបស់ជនបង្កខាងលើនេះមហាជនជាច្រើន ដែលឃើញហេតុការណ៍ កំពុងរងចាំមើល នីតីវិធីរបស់សមត្ថកិច្ច តើនឹងត្រូវដោះ ស្រាយយ៉ាងណាចំពោះពួកជនបង្កទាំងនេះ។ ទាក់ទិននឹងករណីនេះ ដែរលោកអធិការ ខណ្ឌដង្កោ បានឲ្យដឹងថា ជនបង្កទាងពីរ នាក់ខាងលើត្រូវតែបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ទោះបីជាមានអ្នកមក អន្តរាគមន៍ដល់អធិការខណ្ឌដង្កោក៏ដោយ៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top