វៀតណាម​៖ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​សិស្ស​វិទ្យាល័យ​មួយគូ បាន​ថត​វីដេអូ​សកម្មភាព ​ក្តៅ​សាច់​របស់ខ្លួន បង្ហោះ​ចូល​ប្រព​ន្ធ័​សង្គម Facebook ដែល​ធ្វើអោយមាន​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​អ្នកលេង Facebook​។​
​គួ​រំលឹក​ផងដែរ​ថា អ្នក​ដែលបង្ហោះ​វីដេអូ​នោះ គឺជា​នារី​ម្នាក់​ដែល​ស្ថិតក្នុង​វីដេអូ​ផ្ទាល់​តែម្តង ដោយ​នាង​ធ្វើការ​បង្ហោះ​ចូល Page របស់​នាង​ផ្ទាល់ ហើយ​ម្នាក់ៗ​មិន​យល់ថា តើ​នាង​កំពុងតែ​ធ្វើ​រឿង​ឆ្កួតៗ​នេះ​ដើម្បី​អ្វី​ទៅ​។​
​តាម​ប្រភពព័ត៌មាន​វៀតណាម​មួយ​បានអោយដឹងថា ពួកគេ​ទាំង​២​នាក់​ជា​សិស្ស​វិទ្យាល័យ LNT (​អក្សរ​កាត់​) រៀន​ថ្នាក់​ទី​១១​។ និយាយ​ពី​ម្តាយ​របស់​នាង បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ទាំង​ទឹកភ្នែក​ថា គាត់​ពិតជា​អស់សង្ឃឹម​នឹង កូនស្រី​របស់គាត់​ខ្លាំងណាស់ ពេល ដែល​បាន​មើល​វីដេអូ​មួយ​នេះ ហើយ​ស្ទើរតែ​គាំងបេះដូង​ទៀតផង​។ អ្នកស្រី​បាន​បន្តថា ប្តី​របស់គាត់​បាន​បាត់បង់​ជីវិត នៅពេលដែល​កូនស្រី​ម្នាក់នេះ​បានចាប់កំណើត ហើយ​បន្ទុកគ្រួសារ​ទាំងអស់ អ្នកស្រី​ជា​អ្នករ៉ាប់រង ហើយ​គាត់​និយាយថា គាត់​ពិតជា​ចង់​សំលាប់ខ្លួន​ខ្លាំងណាស់​ពេលដែល​ដឹង​រឿង​កូនស្រី​របស់គាត់​ ធ្វើបែបនេះ ព្រោះថា​កាលពី​នាង​នៅ​តូច នាង​រៀន​ពូកែ​ណាស់ រហូតដល់​ថ្នាក់​ទី​៧ លោកនាយក​អនុញ្ញាតអោយ​នាង​រៀន​ផ្លោះ​ថ្នាក់​ទៀតផង​។ អ្នកស្រី​បាន​ប្រឹង​និយាយ​ទាំង​ទឹកភ្នែក​ស្រក់​ចុះ​មិន​ឈប់​ថា ជីវិត​អ្នកស្រី​ជា​អ្នកលក់​កាហ្វេ ខំប្រឹង​រកប្រាក់​ដើម្បី​ចិញ្ចឹម​កូន និង​ផ្គត់ផ្គង់ ការសិក្សា​ទោះ​នឿយហត់​យ៉ាងណា​ក៍​នៅតែ​សប្បាយចិត្ត អោយតែ​កូន​បាន​សិក្សា​ចេះដឹង​នឹង​គេ ប៉ុន្តែ​កូនស្រី​ម្នាក់នេះ​បានធ្វើអោយ​គាត់​អស់សង្ឃឹម​យ៉ាងខ្លាំង ដែល​មិនអាច​គណនា​បាន​។​
​នេះ​ជា​បញ្ហា​មួយ​ដែល​យុវវ័យ​សម័យថ្មី​គួ​តែពិចារណា មិន​ថា​រឿងនេះ​កើតឡើង​នៅ​ប្រទេស​វៀតណាម រឺ​ប្រទេស​ណា​ផ្សេង​នោះទេ ប៉ុន្តែ​យើង​ត្រូវ​ចងចាំ​ថា ទឹកចិត្ត​ម្តាយ​គឺ​ដូចគ្នា​ទាំងអស់ មិន​ថា​ជាតិ​សាសន៍​ណា​ឡើយ ដូច្នេះហើយ​យើង គួ​ពិចារណា​មុន​នឹងធ្វើ​អ្វីមួយ មិនត្រូវ​ធ្វើអោយ​អ្នក​ម្តាយ ស្រក់​ទឹកភ្នែក​ដោយសារ​យើង​នោះទេ ដូច​ពាក្យចាស់​ពោលថា «​ហែល​ទឹកទន្លេ​អាច​ហែល​ផុត តែ​ហែល​ទឹកភ្នែក​អ្នក​ម្តាយ​មានគុណ មិនអាច​ហែល​ផុត​ឡើយ​»៕





សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top