សុខភាព ៖ ការជួយខ្លួនឯង (សម្រេចកាមដោយខ្លួនឯង) ជាជម្រើសមួយបែប សម្រាប់អ្នកដែលមានអារម្មណ៍ផ្លូវភេទខ្លាំង បន្ធូរភាពតានតឹង និងចៀសវាងហានិភ័យនៃការឆ្លងជំងឺកាមរោគ ពេលរួមភេទផ្ទាល់ ជាមួយដៃគូខាងក្រៅ។ ទន្ទឹមនឹងពេលនេះ ក៏មានពាក្យចចាមអារ៉ាម និងសំណួរចោទសួរជាច្រើនថា តើការជួយខ្លួនឯងពិតជាធ្វើឲ្យសក់ជ្រុះ ភ្នែកឆាប់ងងឹត ស្បែកដៃឡើងជ្រួញ និងឆាប់ចាស់មុនអាយុមែនឬយ៉ាងណា? សំណួរបែបនេះ មានយ៉ាងច្រើននៅក្នុងប្រអប់ស្វែងរករបស់ Google ពេលដែលអ្នកស្វែងរកចម្លើយរបស់សំណួរនេះ។
តាម ពិតទៅ ការជួយខ្លួនឯង គ្មានផលប៉ះពាល់ដូចសំណួរចោទលើនោះទេ។ នេះបើយោងតាមគេហទំព័រ kinseyconfidential.org។ ប៉ុន្តែ វាក៏អាស្រ័យលើថាតើ អ្នកជួយខ្លួនឯងញឹកញាប់ប៉ុណ្ណាដែរ? ការជួយខ្លួនឯងញឹកញាប់ពេក ក៏មានផលវិបាកសំខាន់ធំៗពីរគឺ៖
១. អសមត្ថភាពផ្លូវភេទ
ការ ជួយខ្លួនដោយដៃ ឬដោយឧបករណ៍សិច ពិតជាមានអារម្មណ៍ផ្លូវភេទប្លែកគ្នាទាំងស្រុង ពីការរួមភេទពិតជាមួយដៃគូ។ ការជួយខ្លួនឯងជាប្រចាំ ឆាប់ធ្វើឲ្យអ្នកសម្រេចកាមក្នុងរយៈពេលខ្លី ដែលទម្លាប់នេះនឹងអាចប៉ះពាល់ដល់រយៈពេលអ្នកធ្វើបាន ពេលរួមភេទផ្ទាល់ជាមួយដៃគូ ពោលគឺឆាប់បាញ់ទឹកកាម។
២. ហានិភ័យនៃមហារីកក្រពេញប្រូស្តាត (ក្រពេញផលិតទឹកកាមក្នុងពងស្វាស)
ក្នុង ការសិក្សាចុងក្រោយចេញផ្សាយក្នុង BJU International ក្រុមអ្នកស្រាវជ្រាវរកឃើញថា ការជួយខ្លួនឯងញឹកញាប់សម្រាប់បុរសវ័យក្មេង (ខ្ទង់ជាង ១០ ឆ្នាំ និងខ្ទង់ ២០ ឆ្នាំ) មានហានិភ័យប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតច្រើនជាងបុរសមាន វ័យចំណាស់ជាង។ ប៉ុន្តែ ការរួមភេទផ្ទាល់ជាមួយដៃគូ មិននាំឲ្យមានមហារីកប្រូស្ដាតនោះឡើយ។

សរុប មក ការជួយខ្លួនឯងក្នុងបរិមាណសមស្រប នៅតែជម្រើសមួយបែប ដើម្បីសម្រេចកាមដោយខ្លួនឯង ដោយមិនប្រថុយនឹងជំងឺកាមរោគ តែបើធ្វើញយដងពេក នឹងនាំបញ្ហាដល់សមត្ថភាពផ្លូវភេទរបស់អ្នកមិនខាន។ វិធីដ៏ល្អ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើសិនអ្នកមានអារម្មណ៍ថា ឆាប់សម្រេចកាមពេក បន្ទាប់ពីជួយខ្លួនឯង។
ប្រភពៈ វត្តភ្នំ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !