បើទោះបី​ជាតារា​ចម្រៀង​ក្នុង​ដំបូង​ផលិតកម្ម​តែមួយ​យ៉ាងណា​ក៏ដោយ ក៏តារា​ចម្រៀង​ទាំង​ពីរ​ដួង ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញា គឺមិន​អាចសាង​ស្នេហា​ពិត​ជាមួយ​នឹងគ្នា​បានទេ។ បើនិយាយ​ពី ឱក សុគន្ធកញ្ញា ទើបតែ​បែកបាក់​ស្នេហា​ជាមួយ​នឹង​លោក រ៉េដ ធីដូណា ដែលជា​តន្រ្តីករ​។​ហើយថ្មី​ៗនេះ​ធ្លាយ​រឿង​ឱក សុគន្ធកញ្ញា​កំពុង​តែសាង​ស្នេហា​ថ្មី​ជាមួយ​បុរសអ្ន​ក​មាន​ម្នាក់​ដែល​ម្តាយ ឱក សុគន្ធកញ្ញា កំពុងតែ​ពេញចិត្ត​ពេញថ្លើម​ផង បើទោះបី​ សុគន្ធ​កញ្ញា​ព្យាយាម​លាក់មុខ​ម្ចាស់​ស្នេហ៍​ថ្មី ហើយ​ព្យាយាម​បង្វែរ​ទិសដៅ​ព័ត៌មាន បង្វែរ​ដាន​ទស្សនិកជន​ឱ្យ​ច្រឡំ​ថា​កំពុង​តែមាន​ស្នេហា​ផ្អែមល្ហែម​ជាមួយ​នឹង​តារា​ដុះរោម​ទ្រូង​លោក ឆន សុវណ្ណរាជ ក៏​ដោយ ក៏​អ្នក​វិភាគ និង​អ្នកចូលចិត្ត​តាមដាន​នៅ​រឿងរ៉ាវ​តារា​មួយចំនួន​មិនជឿ​ទាល់តែ​សោះថា​ស្នេហាផ្អែម​ល្ហែម​រវាង ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា មិន​អាចកើត​ឡើងជា​ដាច់ខាត។
ប្រភពមួយ ពី​អ្នក​នៅផ្ទះ​ក្បែរ​លោក ឆន សុវណ្ណរាជ បាន​លួច​ខ្សឹបខ្សៀវ​ថា ឆន សុវណ្ណរាជ ឃើញ​បណ្តើរ​តែប្រុស​អាយុ​ប្រហែល​ជាជិត ៤០ឆ្នាំ​ម្នាក់​ចូល​ផ្ទះតែ​រហូត ហើយបុរស​ម្នាក់​នោះជា​ម្ចាស់​ស្នេហ៍​សំណព្វ​ចិត្ត​របស់​សុវណ្ណរាជ​ផងដែរ។ បើទោះបី​ជា​ព័ត៌មាន​មួយចំនួន​នៅក្នុង​ស្រុក​ជួយ​បង្វែរ​ដាន​នឹង​បំប៉ោង​ព័ត៌មាន​ថា ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា កំពុង​សាង​ស្នេហា​ជាមួយគ្នា​នោះអ្នក​ដែល​ដឹង​រឿងរ៉ាវ​មិនធ្លាប់​ធ្វើកា​រ​ជាមួយ​និង​តារា​ល្បី​ទាំង​ពីរ​ដួង​នេះ​គេនៅ​តែមិន​ជឿ​ជាដាច់​ខាត​តារា​ទាំងពីរ​ដួងនេះ​មិនអាច​ក្លាយជា​ស្នេហា​ពិត​បាន​ទេ នេះបើយោង​តាម​ប្រភព​ជិត​ដិត​រាជ និងកញ្ញា៕


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top