ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​តាម​បណ្ដឹង​នារី​រកស៊ី​ម៉ាស្សា​កោស​ជប់​ម្នាក់​ប្ដឹង​ចោទ​ប្រកាន់​ថា​បាន​ចាប់រំលោភ​នាង​បាន​សំរេច​កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែ​ជនជាប់ចោទ​បាន​បដិសេធ​ថា​ដំបូង​ត្រូវរ៉ូវ​តម្លៃ​គ្នា​ថ្លៃ​រួមរក្ស​១០​ដុល្លារ ថៅកែ​ជា​អ្នក​យក​ទុក​នាង​ខឹង​ទារ​លុយ​១០​ដុល្លា​ថែមទៀត​មិនបាន​ក៏​ចោទ​ប្រកាន់​ថា​ជា​ការ​ចាប់រំលោភ​ទៅវិញ។
បុរស​រង​ការចោទប្រកាន់​នោះ​ឈ្មោះ​ភក្តី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ចំណែកឯ​នាង​ដើមចោទ​នោះ​វិញ​ឈ្មោះ ហ​.​ស​.​ព អាយុ​១៩​ឆ្នាំ មុខរបរ​បំរើ​ការ​ក្នុងផ្ទះ​ម៉ាស្សា​កោស​ជប់​ខ្យល់​រកស៊ី​បំរើ​សេវា​ផ្លូវភេទ​លួចលាក់ ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​លេខ ២៤៤ ផ្លូវ​លេខ ២០០៤ ភូមិ​អូ​បែកក្អម សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ (​ចំណុច​ផ្ទះ​កើតហេតុ​)
ប៉ូលិស​បាន​ឲ្យ​ដឹង​ការដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ភក្តី គឺ​ធ្វើតាម​បណ្ដឹង​របស់​នាង​ម្នាក់​ឈ្មោះ ហ​.​ស​.​ព មុខរបរ​ម៉ាស្សា​កោស​ជប់​ខ្យល់ ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ជនជាប់ចោទ​ថា​បាន​ចាប់រំលោភ​បាន​សំរេច​ខណៈ​ពេល​នាង​កំពុង​ម៉ាស្សា​ឲ្យ​គាត់​កាលពី​វេលា​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣។
ចំណែក​បុរស​ជាប់ចោទ​វិញ​បាន​និយាយ​បដិសេធ​ថា ខ្លួន​ពិតជា​បាន​រួម​រក្ស​ជាមួយ​នាង​មែន ប៉ុន្តែ​មិនមែន​ជា​ការ​ចាប់រំលោភ​នោះ​ទេ​គឺ​ត្រូវរ៉ូវ​តម្លៃ​គ្នា​ចំនួន​១០​ដុល្លារ បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​ថ្លៃ​ម៉ាស្សា​កោស​ជប់​ចំនួន​១​ម៉ឺន​រៀល​នោះ​ប៉ុន្តែ​លុយ​១០​ដុល្លារ និង ១​ម៉ឺន​រៀល​នោះ ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​ជា​អ្នក​យក​លុយ​នោះ​ទុក គឺ​នាង​ខឹង​ក៏​ទាមទារ​១០​ដុល្លារ​ពី​ខ្លួន​បន្ថែម​ទៀត​តែ​ពុំ​មាន​លុយ​ឲ្យ​គេ​ក៏​ប្រើ​ល្បិច​ថា ចាប់រំលោភ​ហើយ​ឃាត់ខ្លួន​ម៉ូតូ​ម៉ាក AX របស់​ជន​ជាប់​ចោទ​ទុក។ លុះ​ពេល​បុរស​នេះ​ត្រឡប់​មក​យក​ម៉ូតូ​វិញ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​តែ​ម្តង​ទៅ។
ចំណែក​ខាង​អាណាព្យាបាល​ជនជាប់ចោទ​វិញ​បាន​និយាយ​ថា កូនប្រុស​របស់​គាត់​ចាញ់ល្បិច​កល​គេ រៀបចំ​គំរោង​ចោទប្រកាន់​ដើម្បី​តាម​យក​លុយ​ពី​កូន​គាត់​ថា​បាន​ចាប់រំលោភ​នាង។
ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជនជាប់ចោទ​និយាយ​ថា ដំបូង​ខាង​ស្រី​គេ​ទាមទារ​ប្រាក់​ចំនួន​៥០០​ដុល្លារ តែ​ចុង​ក្រោយមក​ត្រូវរ៉ូវ​គ្នា​ទាមទារ​៤០០​ដុល្លារ​ដោយ​នាង​ដើមចោទ​អះអាង​ថា តម្លៃ​នេះ​នាង​នឹង​ដក​ពាក្យ​បណ្ដឹង​ចេញ​ឈប់​ប្តឹងផ្តល់។
ភាគី​ខាង​ក្រុម​គ្រួសារ​ជនជាប់ចោទ​និយាយ​ថា ជនជាប់ចោទ​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​ទេ ហើយ​គាត់​ជា​ឪពុក​ម្តាយចិញ្ចឹម​មាន​ជីវភាព​ក្រីក្រ​ដែរ ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​តាម​ការ​ទាម​ទារ​នោះ​នៅ​ឡើយ​ទេ កំពុងតែ​រត់ការ​ខ្ចី​លុយ​គេ​មក​បញ្ចប់​រឿង​នេះ៕ សឿន


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top