ភ្នំពេញ ៖ លោក យាយពីរនាក់ ត្រូវបាន អាជ្ញាធរ និងសមត្ថកិច្ចដឹក បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ក្រោយ ពីមានហេតុការណ៍ ធ្លាយទុយោ ជាតិ អាម៉ូញាក់ របស់រោងចក្រទឹកកកមួយកន្លែងស្ថិតនៅភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៨ និង ៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ។
យ៉ាងណាក៏ដោយ សិប្បកម្មផលិតទឹក កក ដែលធ្លាយទុយោជាតិអាម៉ូញាក់បណ្ដាល ឱ្យស្ដ្រីវ័យចំណាស់ពីរនាក់ សន្លប់ដោយសារ តែស្រូបក្លិនជាតិពុលមួយនេះ ត្រូវបានអភិ បាលខណ្ឌសែនសុខ លោកលី សាវេត បញ្ជា ឱ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំ ការដោះស្រាយតាមផ្លូវច្បាប់ និងរៀបចំ បច្ចេកទេស សារជាថ្មីឡើងវិញ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ហេតុការណ៍ធ្លាយ ទុយោជាតិអាម៉ូញាក់របស់សិប្បកម្មផលិត ទឹកកក ដែលមានម្ចាស់សិប្បកម្ម ឈ្មោះថោង ចន្ថា បានបណ្ដាលឱ្យលោកយាយពីរនាក់ដួល សន្លប់ ក្នុងនោះទី១ ឈ្មោះសំ សុខ អាយុ ៨៣ឆ្នាំ និងឯម ស្រី អាយុ៧០ឆ្នាំ ។
យោងតាមសេចក្ដីរាយការណ៍ខាងលើ បានបន្ដថា មុនពេលកើតហេតុ ប្រជាពលរដ្ឋ បានធុំក្លិនឧស្មាន់ ជាតិអាម៉ូញាក់ ដោយភាយ ចេញ និងជះក្លិនធ្វើឱ្យប្រជា ពលរដ្ឋមួយចំនួន ដែលនៅផ្ទះក្បែរនោះ ឈឺក្បាល ហើយប្រជា ពលរដ្ឋបានមានការភ្ញាក់ផ្អើលក្រោយពីឃើញ លោកយាយទាំងពីរនាក់បាត់បង់ស្មារតី ហើយ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព ព្រែកព្នៅ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបអភិបាលខណ្ឌសែនសុខ លោកលី សាវេត បញ្ជាឱ្យបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងរាជ ធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញអភិបាលខណ្ឌសែនសុខ លោក លី សាវេត និងអភិបាលរងខណ្ឌសែនសុខ លោកម៉ូវ មានិត និងមន្ដ្រី បច្ចេកទេស ព្រម ទាំងសមត្ថកិច្ចជំនាញ បានចុះភ្លាមៗទៅកាន់ កន្លែងកើតហេតុ ដើម្បីជួយអន្ដរាគមន៍និង ពិនិត្យមើលករណីនេះ ។
លោកលី សាវេត បានមានប្រសាសន៍ថា ដោយមានការណែនាំពីអភិបាលរាជធានីភ្នំ ពេញ លោកប៉ា សុជាតិវង្ស លោកក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បាន បញ្ជាឱ្យផ្អាកអាជីវកម្មនេះជាបណ្ដោះអាសន្ន រងចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេល ក្រោយ ។
គួរបញ្ជាក់ថា ហេតុការណ៍ធ្លាយទុយោ ជាតិអាម៉ូញាក់ចេញពីសិប្បកម្មផលិតទឹកកក ខាងលើនេះ បានកើតឡើងម្ដងរួចហើយ កាលពីពេលកន្លងទៅ នៅសិប្ប កម្មផលិតទឹក កកកូនប្រុសរបស់លោកតុង សេង អភិបាល រងខេត្ដកំពង់ស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលធ្វើឱ្យស្ដ្រីទើបសម្រាល កូន និងប្រជាពលរដ្ឋជាច្រើននាក់ រួមទាំង ក្មេងៗផងនោះ មានអាការៈធីងធោង និង ឈឺក្បាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យភ្លាមៗផងដែរ ។ ដោយសារតែករណី នេះ បណ្ដាលឱ្យមានគ្រោះថ្នាក់និងប៉ះពាល់ ដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ទើបសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាទាំង យប់ឱ្យអភិបាល រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ចុះបិទអាជីវកម្មនេះទាំងស្រុង ដើម្បីការពារមិនឱ្យមានផលប៉ះពាល់និង កើតឡើងសារជាថ្មី ចំពោះប្រជាពលរដ្ឋ នៅ តំបន់នោះ៕
ប្រភព ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top