ព្រះសីហុនៈ បន្ទាប់​ពី​​តុលាការ​ក្រុង​ព្រះ​សីហនុ​បើក​សវនា​ការ​ជា​លើក​ដំបូង​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដានេះ លើ​បណ្តឹង​របស់​ជន​រង​គ្រោះ​ដូច​ជា​ តារា​ចម្រៀង ខេមរៈ សេរី​មន្ត តារា​កំប្លែង​នាយ​កុយ យាយ​ ណាង និង​ជន​រង​គ្រោះ​មួយ​ចំនួន​​ទៀត ពាក់​ព័ន្ធ​​នឹង​​​ការ​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​យ៉ាង​ធ្ងន់​ធ្ងរ និង​បណ្តាល​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ភ្លាម​ៗ​ដែល​បង្ក​ឡើង​ដោយ​រថ​យន្ត​កុង​តឺន័រ​របស់​ក្រុម​ហ៊ុន SK (​សុខ កន)​នោះ តារា​កំប្លែង​នាយ កុយ បាន​បញ្ជាក់​ឲ្យ​ដឹង​​ក្រោយ​សវនា​ការ​ថា សាល​ក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កក្កដា ខាង​មុខ ដោយ​លោក​បញ្ជាក់​ថា ជន​រង​គ្រោះ​សង្ឃឹម​ឈ្នះ​ ៩៩ ​ភាគ​រយ តែ​រឿង​សំណង​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ។
គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​​៨ និង​៣០​​នាទី ​យប់​ថ្ងៃទី​៧ មីនា ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​ តារា​ចម្រៀង​ឈរ​តំណែង​កំពូល ខេមរៈ សិរីមន្ត រួម​ជាមួយ​នឹង​ក្រុម​ការ​ងារ​​​៨​នាក់ (​រួម​មាន​ក្មេង​ម្នាក់​) បាន​ធ្វើ​​ដំណើរ​តាម​រថយន្ត​ម៉ាក Tundra ពណ៌​ស​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ ហើយ​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​​គីឡូ​ម៉ែត្រ​លេខ​២១១-២១២ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ។
គ្រោះ​ថ្នាក់​ដ៏​រន្ធត់​មួយ​នេះ បាន​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បុក​​ពេញទំហឹង​ទៅ​លើ​រថ​យន្ត​ម៉ាក Tundra របស់​តារា​ចម្រៀង ខេមរៈ សេរី​មន្ត បណ្តាល​ឲ្យ​ក្រុម​ការ​ងារ​របស់​ពួក​គេ​ស្លាប់​៤​នាក់​ភ្លាម​ៗ ក្នុង​នោះ​មាន​កូន​​ប្រុស​តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ កុយ ម្នាក់ និង​​កូន​ប្រុស​តារា​ចម្រៀង​អាយ៉ៃ​យាយ ណាង ម្នាក់​ផង​ដែរ​។
ប្រភពៈ កាសែតភ្នំពេញប៉ុស្តិ៍


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top