ឥណ្ឌា៖  យោងតាមមន្ត្រី មន្ទីរពេទ្យនៅក្នុង ប្រទេសឥណ្ឌា បានឲ្យដឹងថា យ៉ាងហោចណាស់ មានក្មេងចំនួន ២២នាក់បានស្លាប់ បន្ទាប់ពីពួកគេ បានញុំាអាហារ ថ្ងៃត្រង់នៅឯសាលារៀន។
មន្ត្រីប៉ូលីសឥណ្ឌា បាននិយាយថា ក្រៅពីក្មេង ២២នាក់ បានស្លាប់នោះ នៅមានក្មេងជាច្រើន នាក់ទៀត កំពុងមានជំងឺ បន្ទាប់ពីពួកគេបាន ញុំាអាហារថ្ងៃត្រង់ ដែលមានផ្ទុក សារធាតុពុល នៅសាលារៀន។
ក្មេងដែលមាន អាយុចន្លោះពី ៥ ដល់ ១២ឆ្នាំ បច្ចុប្បន្ន កំពុងមានជំងឺ បន្ទាប់ពីបានញុំ អាហារថ្ងៃត្រង់ នៅសាលារៀនមួយ នៅក្នុងភូមិ Gandamal ឃុំ Masrakh មានចម្ងាយជាង ៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Patna។
ក្មេងប្រុសរងគ្រោះមួយរូបឈ្មោះ Savita អាយុ ១២ឆ្នាំ បានឲ្យដឹងថាខ្លួន បានឈឺពោះ បន្ទាប់ពី បានញុំាដំឡូង និងទឹកសណ្តែក រួចហើយក៏បានក្អួតតែម្តង។
អាហារថ្ងៃត្រង់ នៅសាលារៀន គឺជាផ្នែកមួយ នៃយុទ្ធនាការជាតិ ដោយយ៉ាងហោចណាស់ ក៏បានផ្តល់ អាហារមួយពេល សម្រាប់ក្មេងដែល រស់នៅក្នុងគ្រួសារក្រីក្រ ដោយអាហារទាំងនោះ ត្រូវបានគេចំអិន នៅផ្ទះបាយ របស់សាលារៀន។
លោក PK Sahi រដ្ឋមន្រ្តីក្រសួងអប់រំ បាននិយាយថា ក្មេង ២២នាក់បានស្លាប់ និង២៥នាក់ ផ្សេងទៀត កំពុងពុលអាហារ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ដោយគាត់បានបញ្ជាក់ថា មានក្មេង ៣នាក់ដែលកំពុង មានសភាពធ្ងន់ធ្ងរ៕
ប្រភពពីៈ LookingToday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top