ភ្នំពេញៈ ជន​ជាប់​ចោទ ​​៧ ​នាក់​រួម​មាន​ស្ត្រី​ពីរ​នាក់ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ទី ១០ ខែ កក្កដា​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ចំនួន ២ ទៅ ៥ ឆ្នាំ​ពី​បទ​ជួញ​ដូរ និង​ចែក​ចាយ​​គ្រឿង​ញៀន​ ប្រព្រឹត្ត​នៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ ​«Gold House II» ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១២។
លោក​ស្រី គឹម ដានី ​ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន ប្រកាស​សាល​ក្រម​ថាៈ «តុលាការ​សម្រេច​ផ្តន្ទា​ទោស ឈ្មោះ ពេញ ​សុខុម ភេទ​ស្រី​អាយុ​ ២៩ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ២ ឆ្នាំ តែ អនុវត្ត​ទោស​ត្រឹម​តែ​១ ឆ្នាំ ប៉ុណ្ណោះ ទោស​នៅ​សេស​សល់ ត្រូវ​ព្យួរ​ទាំង​អស់។ ផ្តន្ទា​ទោស ឈ្មោះ​​ ប៉ក់ ​សាត ភេទប្រុស អាយុ​ ៤០​ឆ្នាំ​ ឈ្មោះ ​គង់ សុវណ្ណារ៉ា ​ ភេទ​ប្រុស អាយុ​ ២៤​ឆ្នាំ​ និង​ឈ្មោះ លី ​ម៉ាច ​ភេទ​ស្រី​អាយុ​ ៥៥​ឆ្នាំ​ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល ២​ឆ្នាំ តែ​អនុវត្ត​ទោស​ម្នាក់ៗ​រយៈពេល​ត្រឹម​តែ​១០​ខែ ប៉ុណ្ណោះ ទោស​នៅ​សេស​សល់ ត្រូវ​ព្យួរ​ទាំង​អស់។ និង​ផ្តន្ទា​ទោស ឈ្មោះ សៀ រស្មី ​ ភេទប្រុស អាយុ​ ២៥​ឆ្នាំ​ ឈ្មោះ សុខ ស្រ៊ុន ​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​និង ឈ្មោះ យូ ​យីម ​ ភេទ​ប្រុស អាយុ​ ៤៥​ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ រយៈពេល ៥ ឆ្នាំ តែ​អនុវត្ត​ទោស​ម្នាក់ៗ រយៈពេល​ត្រឹម​តែ​១​ឆ្នំា ប៉ុណ្ណោះ​ទោស​នៅ​សេស​សល់ ត្រូវ​ព្យួរ​ទាំង​អស់»។
ប្រភពពី ភ្នំពេញប៉ុស្តិ៍


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top