ភ្នំពេញៈ ចៅក្រម​ស៊ើប​សួរ​នៃ​ សាលា​ដំបូង​រាជធានី​ភ្នំពេញលោ​ក អ៊ី ឋាវរៈ នៅ​ថ្ងៃទី​១០ ខែ​កក្កដា​ ២០១៣ នេះ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បុរស​ចិន​ម្នាក់​និង​ខ្មែរ​ ២​នាក់ ដែល​បម្រុង​នាំ​នារី​ខ្មែរ​ឆ្លង​ដែន​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ដោយ​ខុស​ច្បាប់​ ទៅ​ដាក់​គុក នៅ​មន្ទីរ​ពន្ឋនាគារ ព្រៃស ពី​បទ​«ការ​នាំ​ចេញ​មិន​ស្រប​ច្បាប់​ដោយ​មាន​គោល​ដៅ»។
ជន​សង្ស័យ​ទាំង​៣​រូប​ខាង​លើ​នេះ គឺ​មាន​ឈ្មោះ ១-តៅ យូ​ហុង ភេទ​ប្រុស អាយុ​ ៣៤​ឆ្នាំ ជន​ជាតិ​ចិន រស់​នៅ​ប្រទេស​ចិន ២-ឈ្មោះ ណេ​ន ឆេង​លី ជន​ជាតិ​ខ្មែរ ភេទ​ស្រី អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់​អំពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង និង ៣-ឈ្មោះ​ណេ​ន សុខ​នី ជន​ជាតិ​ខ្មែរ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១២៩អឺ០ ផ្លូវលំ សង្កាត់​ច្បារអំពៅ​ទី២ ខណ្ឌ​មាន​ជ​យ័ រាជធានីភ្នំពេញ។
ពួកគេ ត្រូវបានត្រូវ​សមត្ថកិច្ច នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ ​ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន​កាលពី ថ្ងៃទី៧ ខែ កក្កដា ២០១៣ ពាក់​ព័ន្ធ​នឹង​ការ អូស​ទាញ​ ស្ត្រី​ខ្មែរ​ចំនួន ២ នាក់ ដើម្បី​នាំ​ទៅ​រៀប​ការ ជាមួយ​បុរស​ចិន​នៅ​ឯ​ប្រទេស​ចិន។
ប្រភពពី ភ្នំពេញប៉ុស្តិ៍


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top