ភ្នំពេញ៖ ថ្មីៗនេះត្រូវបានមហាជន និងស្រទាប់យុវវ័យ ដឹងយ៉ាងច្បាស់ថា តារាចម្រៀងលំដាប់កំពូល នៅក្នុងទ្រនំផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត បានស្រឡាញ់ស្រីពីរ នាក់ក្នុងពេលតែមួយ ។ មូលហេតុដែល នាំឲ្យមហាជន និងស្រទាប់យុវវ័យ ដឹងថាលោក ខេមរៈ សិរីមន្ត ស្រឡាញ់ស្រីពីរនាក់ ក្នុងពេលតែមួយ គឺបន្ទាប់ពីផលិតកម្ម សាន់ដេ បានចេញនូវ វីស៊ីឌីអាល់ប៊ុមថ្មីរបស់ ខ្លួនចរាចរលក់ នៅលើទីផ្សារ ។
នៅក្នុងអាល់ប៊ុមថ្មីនេះ ត្រូវបានស្រទាប់ យុវវ័យចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ទៅលើខារ៉ាអូខេ បទចម្រៀងមួយដែល មានចំណងជើងថា “បងសុំទោសចិត្តស្មោះអ្នកទាំងពីរ” ដែលច្រៀងដោយ ខេមរៈ សិរីមន្ត ។ តាមរយៈអត្ថន័យ និងការសម្តែងនៅ ក្នុងខារ៉ាអូខេបទចម្រៀង មួយបទនេះដែរ ត្រូវបានមហាជនដឹងថា យ៉ាងច្បាស់ថា តារាចម្រៀងល្បីឈ្មោះ នៅក្នុងទ្រនំសាន់ដេរូបនេះ បានស្នេហ៍ស្រីពីរ នាក់ក្នុងពេលតែមួយ ។
បើយើងសង្កេតមើល នៅក្នុងខារ៉ាអូខេ បទចម្រៀងនេះវិញ យើងមើលឃើញថា នារីពីរនាក់បានឈឺចាប់ ដោយសារ ខេមរៈ សិរីមន្ត ព្រោះតែលោក មានសង្សាររួចទៅហើយ បែរជាទីស្រឡាញ់ ស្រីម្នាក់ទៀត ដោយមិនគិតថា ចុងក្រោយវាទៅជាបែបណា ។ តែទោះជាយ៉ាងណា ចុងក្រោយនារីទាំងពីរនាក់ បានដឹងការ ពិតរៀងៗខ្លួនថា ខេមរៈ សិរីមន្ត បានបែងចែក បេះដូងជាពីរសម្រាប់ ស្រឡាញ់ស្រីពីរនាក់ ។ ខណៈដែលនារី ទាំងពីរនាក់ បានដឹងថា សិរីមន្ត មានបេះដូងជាព្រាននារី បែបនេះរួចមក បានធ្វើឲ្យ នារីម្នាក់ដែលជាសង្សារថ្មី បានសម្រេចចិត្ត លេបថ្នាំសម្លាប់ ខ្លួនព្រោះតែមនុស្ស ដែលខ្លួនស្រឡាញ់ គឺជា សង្សាររបស់គេ ។
ទោះជាយ៉ាងណាបើយើង មើលទៅលើខារ៉ាអូខេ បទចម្រៀងនោះ លោក ខេមរៈ សិរីមន្ត គឺពិតជាស្រឡាញ់នារី ទាំងពីរនាក់ស្មើរៗគ្នា។ តែខណៈនារីទាំងពីរ នាក់បានដឹងច្បាស់ តារាចម្រៀងរូបនេះ ក៏បានសម្តែងនៅ ការសោកស្តាយ និងសុំទោសចំពោះ នារីទាំងពីរនោះផងដែរ ព្រោះទង្វើដែល លោកធ្វើបែបនេះ គឺខុសឆ្គងយ៉ាងខ្លាំង ព្រោះថាស្នេហា មិនអាចមាន គ្នាបីនាក់បានទេ ។
ដោយឡែកចំពោះនារី ជាសង្សារទីពីរ ក៏មិនគួរគិតខ្លី ទៅលេបថ្នាំសម្លាប់ខ្លួន ព្រោះតែរឿងបែបនេះដែរ ។ តែទោះជាយ៉ាងនេះ គឺគ្រាន់តែជាការសម្តែង ដើម្បីឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជន និងស្រទាប់យុវវ័យតែប៉ុណ្ណោះ ។ ដូច្នេះមិត្តៗស្រទាប់ យុវវ័យមិនគួរពិបាកចិត្ត ជាមួយសង្សារគិតខ្លី ធ្វើបែបនេះទេ ៕
ប្រភព LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
