រាជធានីភ្នំពេញ៖ បុរសជាកម្មករសំណង់ ពោះម៉ាយកូន៤នាក់ បានបាត់បង់ជីវិតពេល ដឹកតាមម៉ូតូឌុបមកដល់ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ កក្កដា ។ ហេតុការណ៍នេះកើតឡើង ក្នុងការដ្ឋានសាងសង់រោងចក្រថ្មី ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកូនប្រុសបានឲ្យដឹងថា ឪពុកដែលលាចាកលោកទៅហើយនេះមានឈ្មោះ វ៉ែន ថា អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់នៅការដ្ឋានសាងសង់រោងចក្រថ្មី ស្នាក់នៅក្នុងការដ្ឋានភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្នោតជ្រុំ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រពន្ធស្លាប់ចោល៤ឆ្នាំហើយ ដោយសារជម្ងឺទាចទឹកបន្សល់ទុកកូនក្នុងបន្ទុក៤នាក់ ស្រី២នាក់ ប្រុស២នាក់ កូនប្រុសបងគេទើបតែ
មានអាយុ១៨ឆ្នាំ ។
មានអាយុ១៨ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺរបងប្រចាំកាយ ដោយសារតែស្ថានភាពក្រីក្រអត់មានដីធ្វើស្រែនឹងគេផង គាត់បានសំរេចចិត្តនាំកូនប្រុសស្រីទាំង៤នាក់មកធ្វើជាកម្មករសំណង់នៅភ្នំពេញនឹងគេគ្រាន់បានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ ជារៀងរាល់ថ្ងៃខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមកូនធ្វើការទាំងឈឺទាំងជាមិនហ៊ានឈប់សម្រាកមួយថ្ងៃទេ ធ្វើការដើម្បីប្តូរបាយហូប។
នៅយប់កើតហេតុ បន្ទាប់ពីហូបបាយពេលល្ងាចហើយ ជនរងគ្រោះក្អកខ្លាំងណាស់រហូតធ្វើឲ្យធ្លាក់ឈាមសន្លប់ស្តូកស្តឹង ឃើញបែបនេះកូនប្រុសស្រីនិងអ្នកធ្វើការជាមួយគ្នា បានហៅម៉ូតូឌុបដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ខណៈពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។
សពជនរងគ្រោះត្រូវបានកូនប្រុសដឹកតាមរថយន្ត យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ទាំងអស់មានលុយកាក់សម្រាប់ធ្វើបុណ្យទាន សង្ឃឹមលើញាតិមិត្តនៅភូមិផងរបងជាមួយជួយផ្តួចផ្តើមតែប៉ុណ្ណោះ ។ ក្មេងប្រុសកំព្រាឪពុកម្តាយនៅសល់តែបងប្អូនប្រុសស្រី៤នាក់ នេះសូមសប្បុរសជនជួយឧបត្ថម្ភរៀបចំធ្វើបុណ្យសពរបស់ឪពុកគេ ឲ្យបានសមរម្យផងនិងជួយចិញ្ចឹមបងប្អូនរបស់ពួកគេទាំង៤នាក់ផង ៕
ប្រភព អង្គរធំមេឌា
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

