រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជាតិសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះបង្រ្កាបនឹង ធ្វើការឃាត់ខ្លួនជនជាតិចិន៣នាក់
ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ និងដកហូតបានគ្រឿងញៀនមួយចំនួន នៅក្នុងផ្ទះសំណាក់សំណាងល្អ ក្នុងបន្ទប់លេខ១១ មានទីតាំងនៅចំណុចផ្លូវលេខ៣០៤កែង១៩៥ ភូមិ៥ ក្រុម៤២ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។ ការចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣នេះ ។
យុទ្ធនាការនេះឃាត់ខ្លួនបានជនជាតិចិនចំនួន៣នាក់ ដែលទើបតែចូលមកស្នាក់នៅក្នុងផ្ទះសំណាក់សំណាងល្អ កាលពីវេលាម៉ោង១២អធ្រាតយប់មិញនេះ និងដកហូតបានរថយន្តស៊េរីទំនើប២គ្រឿង មួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ និងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ រួមទាំងគ្រឿងញៀនមួយចំនួនទៀត ។
ជនជាតិចិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំង៣នាក់ និងវត្ថុតាងដែលដកហូតបានត្រូវបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ៕
ប្រភព អង្គរធំមេឌា
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !




