ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ជាប់ពាក់ ព័ន្ធ នឹងការប្រើប្រាស់គ្រឿងញៀនត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនកាលពី វេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅតាមផ្លូវលេខ ២០០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខហើយដកហូតបានម៉ូតូស្មាស់ ១គ្រឿង ។
យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះហ៊ុន បូរិន អាយុ ២០ឆ្នាំ មុខរបរជួស ជុលរថយន្ដ ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ទី២ ឈ្មោះ ជូន ម៉ៅ អាយុ ២១ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅជាមួយ មីង នៅផ្សារកាណាឌីយ៉ា តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ និង ទី៣ ឈ្មោះ ធឿន ឡែន អាយុ ១៩ឆ្នាំ មុខ របរ ជួសជុលរថយន្ដ ស្នាក់នៅជាមួយជន សង្ស័យទី១ ។
របាយការណ៍របស់សមត្ថកិច្ច បានបន្ដថា មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌ ចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង បានចុះល្បាត នៅក្នុងភូមិសាស្ដ្រ ស្រាប់តែជិះទៅដល់ ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជន សង្ស័យទាំង ៣នាក់ កំពុងជិះម៉ូតូឌុបគ្នា ម៉ាកស្មាស់ ពណ៌ខៀវ គ្មានស្លាកលេខ ហើយ មានការសង្ស័យ ក៏ឃាត់សួរនាំ ។
នៅពេល ឃើញសមត្ថកិច្ចឃាត់សួរនាំ ជនសង្ស័យបាន បោះចោលថ្នាំញៀនមួយកញ្ចប់ចោល មុន ពេលឈប់ម៉ូតូ ប៉ុន្ដែ ត្រូវបានសមត្ថកិច្ច ឃើញទាន់ ក៏ឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿង តាមនីតិវិធី ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
