បាងកក៖ ទាហាថៃ ០៨នាក់ បានរងរបួស ដោយសារតែគ្រាប់បែក ដែលគេដាក់បង្កៃ នៅតាមដងផ្លូវ បានផ្ទុះនៅខេត្ត យ៉ាឡា ភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៣ថា ទាហានដែលការពារ ក្រុមគ្រូបង្រៀន មកពីកងពលពិសេសទី១២ នៅស្រុក រ៉ាម៉ាន់ ខេត្ត យ៉ាឡា ខណៈពេលកំពុងជិះយាមល្បាត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រថយន្តពួកគេបានទាក់នឹងគ្រាប់បែក ដែលគេដាក់បង្កៃតាមផ្លូវមួយកន្លែង បណ្តាលផ្ទុះរបួសទាហាន ០៨នាក់ ដែលជិះនៅលើរថយន្តនោះ ហើយត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ រ៉ាម៉ាន់។
បន្ទាប់ពីមានហេតុការណ៍ ផ្ទុះនោះកើតឡើង អាជ្ញាធរបានឡោមព័ទ្ធ តំបន់កើតហេតុ ដើម្បីត្រួតពិនិត្យ និងប្រមូលភស្តុតាង។
ពាក់ព័ន្ធទៅនឹងភាពអសន្តិសុខ នៅខេត្តភាគខាងត្បូង ប្រទេសថៃនេះដែរ មនុស្សច្រើនជាង ៥.០០០នាក់បានស្លាប់ និងច្រើនជាង ៩.០០០នាក់ទៀតរងរបួស ក្នុងឧប្បតិហេតុ ១១.០០០ និងប្រហែល ៣,៥ ឧប្បតិហេតុដែលបានកើតឡើង ក្នុងរយៈពេលមួយថ្ងៃ។ ឧប្បតិហេតុដែលបានកើតឡើង ជារៀងរាល់ថ្ងៃនេះ ជាទង្វើរបស់ក្រុមមូស្លីម ជនជាតិភាគតិចម៉ាឡេ ដែលត្រួតត្រាខេត្តចំនួនបី នៅភាគខាងត្បូងថៃរួមមានខេត្ត យ៉ាឡា ខេត្ត ប៉ាតានី និងខេត្ត ណារ៉ាត់ធីវ៉ាត់ និងនៅបួនស្រុក ក្នុងខេត្ត សុងក្លា ចាប់តំាងពីកោលាហល កាលពីខែមករា ឆ្នាំ២០០៤មកម្លេះ។ នេះបើតាមក្រុមអ្នកឃ្លាំមើល សភាពការណ៍ នៅភាគខាងត្បូងថៃ បានលើកឡើង៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top