ចិន៖ នេះគឺជាហេតុការណ៍ដ៏​គួរអោយរន្ធត់មួយ ដែលបុរស​ម្នាក់ត្រូវដែក​យ៉ាងស្រួច​មួយចាក់ចូល​ក្បាលយ៉ាង​ជ្រៅ។ ហេតុការណ៍​នេះបាន​កើតឡើងនៅក្នុងទីក្រុង Shanghe ខេត្ត Shandong ប្រទេសចិន ចំនែកឯបុរសរងគ្រោះមានឈ្មោះ Liu Fenghe។ លោក Liu បានធ្លាក់​ពី​លើអាគារកំពស់ជាង៧ម៉ែត្រ បណ្តាលអោយក្បាលរបស់គាត់ដោតជាប់នឹងដែកប្រវែង៤៥.៧ស.មនោះតែម្តង។ ក្រោយពី​ហេតុការណ៍​ភ្លាមមិត្តរួមការងាររបស់លោក Liu បាននាំលោកយកទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់យកដែកនោះចេញ។ សំណាងល្អលោក Liu បានត្រូវក្រុមគ្រូពេទ្យធ្វើការវះកាត់យកដែកនោះចេញទាន់ ហើយពេលនេះគាត់រួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
ប្រភពៈ khmer-note


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top