កំពង់ឆ្នាំង: បុរស​ម្នាក់​ត្រូវ​ចោរ​យក​កាំភ្លើង​ភ្ជង់​ប្លន់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ពេល​ចត​ម៉ូតូ​ក្បែរ​ចិញ្ចើមផ្លូវ ហើយ​ឈរ​សាសង​ជាមួយ​នារី​ខារ៉ាអូខេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​ចូលទៅ​រោងចក្រ​អឹម​និង​វ៉េ ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​អោយដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ រួម​និង​មិត្តភក្តិ ៤ នាក់​ទៀត​ជិះ​ម៉ូតូ ២ គ្រឿង​នាំគ្នា​មក​ច្រៀង​ខារ៉ាអូខេ ដែលមាន​យីហោ​៣៣ ក្រោយពី​ច្រៀង​ចប់​មិត្តភក្តិ​បាននាំគ្នា​ទៅផ្ទះ​មុន ចំណែក​រូបគាត់​បាន​នាំ​នារី​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត​ទៅ​ហូប​ប្រហិត នៅពេល​ត្រឡប់មកវិញ​ដល់​មុខ​ខារ៉ាអូខេ ១៦៨ ក៏​ឈប់ សាសង​គ្នា ដោយ​ចត​ម៉ូតូ​ទុក​នៅក្បែ​ចិញ្ចើមផ្លូវ ក្នុងខណៈ​ពេលនោះ​ស្រាប់​តែមាន​ចោរ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មកដល់​ភ្ជង់​ប្លន់​តែម្តង ប៉ុន្តែ​ចោរ​ភ្ជង់​ប្លន់​យកតែ​ម៉ូតូ​មួយគ្រឿង​ប៉ុណ្ណោះ ចំពោះ​ខ្សែ​កមាស​៥​ជី ដែល​គាត់​ពាក់​នៅ​នឹង​ក ពួកចោរ​មិនបាន​យក​ទេ ទំនងជា​ពួកវា​មើលមិនឃើញ​៕
ប្រភពៈ CEN


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top