ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ដែលជាប់ ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំង នគរបាល ប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីវេលាម៉ោង ៣និង ៣០នាទី ព្រឹកទាបភ្លឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ ខណៈដែលកម្លាំងនគរបាល ដោយមានការ បញ្ជា ពីអធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានចុះល្បាតតាមមូល ដ្ឋាន ស្រាប់តែឃើញពួកគេទាំង ៤នាក់ កំពុងជួបជុំគ្នា ក៏ឃាត់សួរនាំតែម្ដង ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ៤ នាក់ខាងលើ កម្លាំងនគរបាលបានដកហូត ក្រាមពណ៌សថ្លា ១កញ្ចប់ថង់តូច ម៉ូតូ ១ គ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BP 6737 និងទូរស័ព្ទដៃចំនួន ៣គ្រឿង ។
យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌសែនសុខ ជនសង្ស័យ ទាំង ៤នាក់ រួមមាន ទី១ ឈ្មោះ អ៊ុំ ប្រាថ្នា អាយុ ២១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២ ឈ្មោះ ពេជ្រ សកុនា អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅផ្ទះ លេខ ១៨ Eo ផ្លូវ K4B ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ទី៣ ឈ្មោះ ឆៃ រ៉ាម៉ៅ អាយុ ១៨ឆ្នាំ មុខរបរ ជាសិស្ស ស្នាក់នៅផ្ទះលេខ ៩១បេ ភូមិ CPC សង្កាត់ទឹកថ្លា និងទី៤ ឈ្មោះ សុំ សុភត្រា អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់ នៅផ្ទះសង់ថ្មី សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ។
បើយោងតាមរបាយការណ៍ របស់សមត្ថ កិច្ចបានបន្ដថា នៅពេលដែលកម្លាំងសមត្ថកិច្ច កំពុងចុះល្បាតនៅក្នុងភូមិសាស្ដ្រខាង លើ ស្រាប់តែប្រទះឃើញពួកគេទាំង ៤នាក់ កំពុងនៅជុំគ្នា ហេតុដូច្នេះហើយដោយមាន ការសង្ស័យ ក៏ឃាត់សួរនាំ រួចដកហូត ក្រាមពណ៌ស មួយកញ្ចប់តែម្ដងទៅ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
