កំពង់ឆ្នាំង: មនុស្ស១៤នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារក្រឡាប់គោយន្ត កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ប៉ូលិសចរាចរខេត្តកំពង់ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ មានទីលំនៅភូមិឪម៉ាល់ ឃុំអម្ពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពួកគាត់បានធ្វើដំណើរទៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងពិធីមង្គលការបងប្អូន ។ នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ អ្នកបើកបរគោយន្ត បានបើកគេចពីរថយន្តមួយគ្រឿង ដែលបើកវ៉ារថយន្តមួយគ្រឿងទៀត មកពីមុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ប៉ើងមនុស្សធ្លាក់រដូករណែលពេញផ្លូវ ។
ជនរងគ្រោះដែលជិះនៅលើគោយន្តទាំងអស់ ១៦នាក់ ក្នុងនោះ៦នាក់ រងរបួសធ្ងន់ និង៨នាក់ទៀត រងរបួសស្រាល។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
ប្រភព CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !



