តារាស្រីផ្នែកស៊ីវិល័យ នៃអាណាចក្រតារាឆ្នាំ២០១១ គង់ ចាន់ស្រីមុំ បានបង្ហើបប្រាប់ថា នាងចង់បន្ថែមអាជីពមួយទៀត គឺជាតារាចម្រៀង លើអាជីពចាស់ជាអ្នកសម្ដែង និងដើរបង្ហាញម៉ូដ។
គង់ ចាន់ស្រីមុំ ដែលជោគជ័យទាំងវិស័យសិល្បៈ និងជំនួញ បានបញ្ជាក់ថា នាងកំពុងហាត់ច្រៀង ដើម្បីទទួលបានអាជីពថ្មីមួយទៀត។ ទោះយ៉ាងនេះក្ដី តារាស្រីដែលកំពុងទទួលបានការគាំទ្ររហូតផ្កាយប្រាំ សម្រាប់បេក្ខនារី នៃពានអាណាចក្រតារាឆ្នាំ២០១៣រូបនេះ បានបញ្ជាក់ថា ទំនងជាមិនក្លាយជាអាជីពដូចតារាចម្រៀងទេ ប៉ុន្ដែត្រឹមបានឡើងឆាក គឺគ្រប់គ្រាន់ហើយ។ តារាសម្ដែងផ្នែកស្រីស៊ីវិល័យរូបនេះ ដែលទើបត្រឡប់មកពីប្រទេសសិង្ហបុរីថ្មីៗនេះ ក៏ធ្លាប់បង្ហើបប្រាប់ថា នាងត្រៀមប្រាក់ជាង១០ម៉ឺនដុល្លារដើម្បីបង្កើតមុខជំនួញមួយទៀត ប៉ុន្តែឥឡូវកំពុងរង់ចាំក្រុមហ៊ុនមួយនៅកូរ៉េឆ្លើយតប ប្រសិនបើមានការឆ្លើយតប នាងនឹងនាំយកផលិតផលនោះមកលក់នៅក្នុងប្រទេសកម្ពុជា។ នាងគ្រោងបើកមុខរបរអ្វីនោះទេ ដោយគ្រាន់តែប្រាប់យ៉ាងខ្លីថា ចាំពេលដំណើរការគ្រប់គ្នានឹងដឹងហើយ៕
ប្រភពដើម សប្បាយ
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

