ខេត្ដរតនគីរី ៖ រថយន្ដកែច្នៃមួយគ្រឿង បានបើកបុកស្ដ្រីម្នាក់កំពុងជិះម៉ូតូបណ្ដាល ឱ្យបាក់ភ្លៅខាងស្ដាំរបួសធ្ងន់ កាលពី វេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ នៅក្នុងភូមិវិឡាកាត់ សង្កាត់ កាចាញ ក្រុងបានលុង ខេត្ដរតនគីរិ ។
នគរបាលក្រុងបានលុងបានឱ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ យាយ ថា អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិតាញ៉េ ឃុំកាឡែង ស្រុកលំផាត់ ខេត្ដរតនគីរី បានធ្វើដំណើរ តាមម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ រតនគីរី 1A-3587 ។ ក្រោយកើតហេតុស្ដ្រីរងគ្រោះត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យខេត្ដរតនគីរី ។ ចំណែកអ្នកបើករថយន្ដបន្ទាប់ពីបុកស្ដ្រី រងគ្រោះបានរត់គេចខ្លួនបាត់ ដោយបន្សល់ ទុករថយន្ដនៅកន្លែងកើតហេតុ ។
នគរបាលបានឱ្យដឹងទៀតថា រថយន្ដ បង្កជារថយន្ដកែច្នៃពុំមានស្លាកលេខជា ប្រភេទរថយន្ដធុនធំសម្រាប់ដឹកឈើ ។
នគរបាលបានឱ្យដឹងទៀតថា រថយន្ដ បង្កជារថយន្ដកែច្នៃពុំមានស្លាកលេខជា ប្រភេទរថយន្ដធុនធំសម្រាប់ដឹកឈើ ។
ក្រោយកើតហេតុរថយន្ដ និងម៉ូតូស្ដ្រី រងគ្រោះត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បី រង់ការដោះស្រាយតាមច្បាប់ ។
នគរបាលបានបន្ថែមថា រថយន្ដ កែច្នៃមួយគ្រឿងដែលបង្កហេតុនេះ គឺជា រថយន្ដខ្វះបច្ចេកទេសគ្រប់គ្រាន់ ដូចជា ហ្វ្រាំងដៃ ហ្វ្រាំងជើង ភ្លើងសញ្ញាក៏គ្មាន ដោយគេសង្ស័យជារថយន្ដដឹកដើមកៅ ស៊ូឱ្យក្រុមហ៊ុនចម្ការកៅស៊ូ (លីមីធីត ចំកាត់) ៕
ប្រភពៈ នគរវត្ត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
