មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​កោះ​ តៃវ៉ាន់​បាន​ប្រកាស​អាសន្ន​នៅ​ទូ​ទាំង​កោះ​ អំពី​ខ្យល់ព្យុះ​ជា​ទ្រង់ទ្រាយ​ធំ​ បាន​បក់​ បោក​ចូល​ដល់​កោះ​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា​ ដែល​មានឈ្មោះ​ Soulik​ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាត់បង់​អាយុជីវិត​ និង​ រាប់​ពាន់​នាក់​ត្រូវ​ភៀសខ្លួន​ជា​បន្ទាន់​ ។​
​តាម​របាយការណ៍​នៃ​មជ្ឈមណ្ឌល​ ប្រកាស​អាសន្ន​កោះ​តៃវ៉ាន់​បញ្ជាក់​ថា​ ប៉ូលិស​ម្នាក់​នៅ​ទីក្រុង​តៃប៉ិ​ បាត់បង់​ជីវិត​ ពេល​ខ្យល់ព្យុះ​ចូល​មក​ដល់​ដីគោក​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ពលរដ្ឋ​ប្រមាណ​ ៥​ពាន់​នាក់​ផ្សេង​ទៀត​នៅ​តំបន់​ភាគ​ខាង​ ត្បូង​ត្រូវ​ភៀសខ្លួន​ជា​បន្ទាន់​ ដោយ​ភ័យ​ ខ្លាច​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឱ្យ​បាក់​ដី​ ។​
​បណ្ដា​សាលារៀន​ ទីតាំង​សំខាន់ៗ​ នានា​ត្រូវ​បិទទ្វារ​ ។​ ខ្យល់ព្យុះ​បាន​ធ្វើ​ឱ្យ​ ចរាចរ​នានា​នៅ​តៃវ៉ាន់​ត្រូវ​ជាប់​គាំង​ទាំង​ ស្រុង​ ។​ ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់​ China​ Ariline​ បាន​លុប​ចោល​ជើង​ហោះ​ ហើរ​រហូត​ដល់​១១៣​ជើង​ ។​
​កន្លង​មក​តៃវ៉ាន់​ទទួល​រង​ការ​វាយ​ ប្រហារ​ដោយ​ខ្យល់ព្យុះ​រាប់​មិន​អស់​ ក្នុង​ នោះ​មាន​ខ្យល់ព្យុះ​មរកត​ កាលពី​ខែ​ សីហា​ ២០០៩​ សម្លាប់​មនុស្ស​៦០០​ នាក់​ ។​ ​ក្រុម​អ្នកឯកទេស​វាយតម្លៃ​ថា​ ខ្យល់​ ព្យុះ​ Soulik​ មាន​ល្បឿន​ខ្យល់​លឿន​ដូច​ ខ្យល់ព្យុះ​ Herb​ ឆ្នាំ​១៩៩៦​ សម្លាប់​មនុស្ស​ ៥១​នាក់​ និង​២២​នាក់​បាត់​ខ្លួន​ ៕
ប្រភពៈ នគរវត្ត


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top