ខេត្ដកំពង់ឆ្នាំង ៖ ស្ដ្រីម្នាក់ត្រូវបានរថ យន្ដមួយគ្រឿងបុកប៉ើងជិត៦ម៉ែត្របណ្ដាលឱ្យសន្លប់ស្ដូកស្ដឹងកណ្ដាលទ្រូងផ្លូវ ខណៈ ដែលចេញពីធ្វើការដើរឆ្លងផ្លូវហើយត្រូវ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចស្លាកប៉ាយសានដេ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នគរបាលចរាចរបានឱ្យដឹងថា ស្ដ្រី រងគ្រោះដែលត្រូវរថយន្ដបុកបណ្ដាលឱ្យសន្លប់មានឈ្មោះរី ស្រី អាយុ៤៥ឆ្នាំ មាន ស្រុកកំណើត ភូមិប៉ប្រក ឃុំសំរោង សែន ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ធ្វើការជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានអង្គរថ្មី ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានចេញពីធ្វើការ ដើរឆ្លងផ្លូវទៅកន្លែងស្នាក់នៅក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុច កើតហេតុមានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកយ៉ាងលឿនក្នុងទិសដៅពី ជើងទៅត្បូងហើយបានបុកស្ដ្រីរងគ្រោះ ពេញមួយទំហឹងប៉ើងខ្ទាតបោកទៅនឹងថ្នល់បណ្ដាលឱ្យសន្លប់ស្ដូកស្ដឹងរួចរថយន្ដបង្កបានបន្ថែមល្បឿនរត់គេចបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុស្ដ្រីរងគ្រោះ ត្រូវបានរថយន្ដល្បាតរបស់នគរបាលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ កំពង់ឆ្នាំង ៕
ប្រភពពីនគរវត្ត
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
