រាជធានីភ្នំពេញ៖ ឪពុក​ចុង​មាន​ជម្ងឺ​ប្រចាំ​កាយ​​បាន​ចាប់​រំ​លោភ​កូន​ស្រី​​ជា​អនី​តិ​ជន​ បាន​សំរេច​ ហើយ​គំរាម​មិន​​ឲ្យ​​និយាយ​ប្រាប់​អ្នក​ណា​​​ទេ​​​បើ​​ហ៊ាន​ប្រាប់​គេ​នឹង​​ សម្លាប់​​ចោល​​ ។​​
ករណីនេះកើតឡើងនៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦
ខែកក្កដា ឆ្នាំ២០១៣ ។
ឪពុកចុងតិរិច្ឆានរូបនោះមានឈ្មោះ អ៊ឹង វុទ្ធី អាយុ៤១ឆ្នាំ មុខរបរបើកឡានដឹកគ្រឿងសំណង់ក្រុមហ៊ុន ស៊ីន ហួរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានប្រពន្ធឈ្មោះញ៉ែម ដា អាយុ៤១ឆ្នាំ មានមុខរបរមេផ្ទះ ជាស្រ្តីមេម៉ាយមានកូន៤នាក់ស្រី៣នាក់ ប្រុសម្នាក់ បានគ្នាជាប្តីប្រពន្ធរយៈពេល៤ឆ្នាំមកហើយ ទើបតែមានកូនស្រីម្នាក់កើតបាន២ខែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់កើតហេតុឪពុកចុងបានផឹកស្រាថ្នាំអស់ចំនួន៣លីត្រ រួចបានទាស់សម្ដីជាមួយប្រពន្ធរបស់គាត់​ថែមទាំងមានអំពើហិង្សា​ទៅលើប្រពន្ធ ​ទើបធ្វើឲ្យប្រពន្ធរត់ទៅបាត់មិនបានសំរាននៅយប់កើតហេតុទេ។
តាមសម្ដីឪពុកចុងនិយាយថា ប្រហែលជាម៉ោង២យប់ឈានចូលថ្ងៃទី១៦ ខែកក្ដដា បន្ទាប់ពីផឹងស្រា រូបគាត់បានចូលទៅដេកជាមួយកូនទាំងពីរ រួចធ្វើ​សកម្មភាព​រំលោភកូនចុង​ដោយមានការព្រមព្រៀងគា្ន​ ដោយសារពីមុនរូបគាត់ធ្លាប់បានស្ទាបអង្អែលពីរដងរួចមកហើយ​ ប៉ុន្ដែមិនបានសំរេចទើបតែម្ដងនេះទេបានសម្រេច ប្រពន្ធមកទាន់បានប្ដឹងទៅនគរបាលខណ្ឌមានជ័យតែម្ដង។
បើតាមសម្ដីក្មេងស្រីរងគ្រោះឈ្មោះ ពៅ ចំរើន អាយុ១៤ឆ្នាំ រៀននៅអង្គការមូលនិធិកុមារកម្ពុជា បានប្រាប់អង្គការឲ្យដឹងថា រូបនាងមិនហ៊ានប្រាប់ទេ​ទៅពឹងមិត្ដ​ ភ័ក្កិឲ្យសរសេរសាច់រឿងប្រាប់ទៅអង្គការដែលនាងបានរៀននៅទីនោះ ថារូបនាងត្រូវបានឪចុងរូបនេះ ចាប់រំលោភបានសំរេចនៅយប់ថ្ងៃទី១៦ ខែកក្ដដា ដោយរូបនាងអត់ដឹងអ្វីសោះលុះរូបនាងភ្ញាក់ឡើងឃើញអាក្រាតកាយ ថែមទាំងមានឈាមនៅត្រង់ប្រដាប់ភេទ ឈឺចុកចាប់ព្រមទាំងឃើញឪពុកចុងដេកនៅជិត មានកាន់កាំបិតគំរាមមិនឲ្យប្រាប់អ្នកណា បើហ៊ានតែប្រាប់នឹងសម្លាប់ចោល ។
លុះស្អែកឡើងនាងបានប្រាប់មា្ដយតែត្រូវមា្ដយនាងវាយទាំងកូននិងឪពុកហើយថានឹងប្ដឹងឪពុកចុងរូបនោះប៉ុន្ដែបាត់ឆឹងអត់ដំណឹងអ្វីសោះ ទើបរូបនាង​សំរេចចិត្ត​ប្រាប់ទៅអង្គការតែម្ដងទៅ។ លុះថ្ងៃទី១៧ ខែកក្ដដា វេលាម៉ោង១១ រហូតដល់រសៀលទើបសមត្ថកិច្ចឃាត់ខ្លួនឪពុកចិត្ដតិរិឆ្ឆានរូបនេះ បានបញ្ចូនទៅសាកសួរនៅប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ រួចកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្ត ៕

ប្រភព៖ អង្គរធំ


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top