ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើងយ៉ាងខ្លាំង នៅតាមបណ្តោយ ផ្លូវព្រះសីហនុ ទល់មុខក្រុមហ៊ុន សេល កាត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈដែលមានស្រ្តី ២ នាក់ ជិះក្នុង រថយន្តមួយគ្រឿងម៉ាក សាំ យ៉ុង ១២ កៅអី ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតបណ្តាលឲ្យជ្រុលធ្លាក់ ពីលើរថយន្តមកលើថ្នល់ បោកក្បាលនឹង ថ្នល់សន្លប់ស្តូកស្តឹងនៅ នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២១ និង៥០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត ហេតុគេសង្កេត ឃើញរថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង ១២កៅអី បើកបរដោយបុរស ជាជនជាតិចិនម្នាក់ នឹងមានរួមដំណើរ ដោយស្រ្តីពីរនាក់ ជាជនជាតិចិនក្នុង រថយន្តផងដែរ ។ ដោយរថយន្ត មួយគ្រឿងនេះ បើកបរចេញពីកាស៊ីណូ ណាហ្គាវើល ក្នុងទិសដៅ ពីកើតទៅលិច តាម បណ្តោយ ផ្លូវព្រះសីហនុ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់ តែស្រ្តីជនជាតិចិន ២ នាក់បានធ្លាក់ពី ចេញពីក្នុង រថយន្តមកបោកក្បាល នឹងថ្នល់រងរបួសធ្ងន់ធ្ងរ សន្លប់ស្តូក នឹងពាក់កណ្តាលផ្លូវ ចំណែករថយន្ត សាំយ៉ុងបានជិះ ពីចំណុច កើតហេតុជាង 
១០០ម៉ែត្រទើបឈប់ ។
បុរសអ្នកបើកបរ រថយន្តបង្កហេតុបាន និយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថាស្រ្តី ២ នាក់នេះស្ថិតក្នុងស្ថាន ភាពស្រវឹងស្រា ខ្លាំងពេក ហើយពួកគេបានឈ្លោះប្រកែកគ្នា ក្នុងរថយន្តយ៉ាងខ្លាំង តាំងពីចំណុចមុខណាហ្កាវើល រហូតមកដល់ ចំណុចនេះ ទើបស្រ្តី២ នាក់ខាងលើប្រតាយប្រតប់គ្នា បណ្តាលឲ្យធ្លាក់ចេញ ពីក្នុងរថយន្តតែម្តងទៅ ដោយមិនមាន ពាក់ព័ន្ធនឹងបទ ល្មើសអ្វីនោះទេ ។
បើទោះបីជាបុរស អ្នកបើករថយន្តនិយាយបែបនេះ ក្តីសមត្ថកិច្ចមូលដ្ឋានក៏នៅបន្តឃាត់ខ្លួន អ្នកបើកបរថយន្ត នឹងឃាត់រថយន្តយកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ រង់ចាំធ្វើការសាកសួរ ឲ្យដឹងច្បាស់ពីបញ្ហា ខាងលើនេះ ៕
ប្រភពៈ ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top