ជំងឺឬសដូងបាត ត្រូវបានគេស្គាល់ថា ជាពំនូកនៃសសៃវ៉ែននៅត្រង់តំបន់ក្រសាលគូថ ដែលបានរីកហើម ប៉ោង ឬ រលាក។ ពួកវាអាចមានសភាពឈឺចាប់ខ្លាំងបំផុត ដែលធ្វើអោយនរណាម្នាក់ ដែលកើតមានជំងឺនេះហើយ តែងចង់រកវិធីដែលព្យាបាលវាអោយជាបានយ៉ាងឆាប់បំផុត តាមដែលអាចធ្វើបាន។ នៅពេលអ្នកមានការរងគ្រោះ ដោយសារជំងឺឬសដូងបាតនេះ នោះអ្នកត្រូវជៀសវាងការផឹកកាហ្វេ ពីព្រោះថា វាមានផ្ទុកសារជាតិរំខាន ដែលអាចធ្វើអោយអ្នកនឹងចង់អេះនៅត្រង់តំបន់ដែលរងការប៉ះពាល់នេះ។ អ្នកក៏មិន ត្រូវទទួលទានអាហារ ដែលមានជាតិហ្វ្រូម៉ាសដែរ ព្រោះវាអាចនឹងធ្វើអោយអ្នកមានការទល់លាមក។
ជំងឺឬសដូងបាត មានពីរប្រភេទគឺ ជំងឺឬសដូងផ្នែកខាងក្រៅ និង ជំងឺឬសដូងបាតផ្នែកខាងក្នុង។ ជំងឺឬសដូងបាត ផ្នែកខាងក្រៅគឺអាចមើលឃើញ មានការឈឺចាប់ ប៉ុន្តែវាមិនមានការហូរឈាមនោះទេ ខណៈដែល ជំងឺឬសដូងបាតផ្នែកខាងក្នុង គឺមិនត្រូវបានមើលឃើញនោះទេ តែភាគច្រើនវាធ្វើអោយមានការហូរ ឈាមតាមបាត និងមិនមានការឈឺចាប់។
តើមានវិធីព្យាបាលបែបធម្មជាតិ សម្រាប់ជំងឺឬសដូងបាតនេះដែរឬទេ? តើមានមូលហេតុអ្វីខ្លះ ដែលនាំអោយជំងឺនេះកើតមាន? មានសំណួរជាច្រើន ដែលអ្នកប្រហែលជាចង់សួរខ្លួនឯង ដើម្បីវាយតម្លៃថា ហេតុអ្វីបានជាអ្នកមានជំងឺប្រភេទនេះ? តើការងាររបស់អ្នក មានតម្រូវអោយអ្នកត្រូវលើកដាក់ របស់ធ្ងន់ៗដែរឬទេ? តើអ្នកកំពុងមានគភ៌ មានដែរទេ? ការលើកដាក់របស់ធ្ងន់ៗ និងការមានផ្ទៃពោះ អាចជាមូលហេតុមួយចំនួន ដែលធ្វើអោយអ្នកមានជំងឺឬសដូងបាត។
ទាំងនេះគឺជា វិធីបែបធម្មជាតិមួយចំនួន ដែលអាចធ្វើការព្យាលបានជំងឺឬសដូងបាតបាន ៖
+ ទឹកក្តៅឧណ្ណៗ អាចជួយធ្វើអោយសាច់ដុំខ្ជឹប បានសម្រាក និងជួយសម្រាលដល់ភាពឈឺចាប់។ ចាក់ទឹកក្តៅឧណ្ណៗចូលក្នុងអាងងូតទឹក អោយបានកំពស់ពី ៣ ទៅ ៤ អ៊ីញ បន្ទាប់មកអង្គុយត្រាំនៅក្នុងនោះ។ ចំណាយពេល អោយបាន ១៥ ទៅ ២០នាទី មុនពេលអ្នកក្រោកចេញពីក្នុងទឹក។ ការអនុវត្តន៍នូវវិធីបែបនេះ អោយបានជាច្រើនដងក្នុងមួយថ្ងៃ អាចជាវិធីដ៏លឿនបំផុត ដើម្បីជួយអ្នកអោយមានភាពធូរស្រាល។
+ ទទួលទានអាហារ ដែលមានជាតិសសៃអោយបានច្រើន ដើម្បីធ្វើអោយអ្នកបត់ជើងបានស្រួលជាងមុន និងមិនសូវមានការឈឺចាប់។ ការទទួលទានផ្លែចេក គឺជាការព្យាបាលមួយដ៏មានប្រសិទ្ធភាព។ អ្នកអាចផឹកទឹកដោះគោក្តៅឧណ្ណៗដែលលាយជាមួយនឹងផ្លែចេកទុំ។
+ ខ្ទឹមស និងខ្ទឹមបារាំង គឺមានផ្ទុកសារជាតិដែលជួយអោយរួញស្វិត ដែលវាអាចជួយព្យាបាល បាននូវជំងឺឬសដូងបាតនេះ។ អ្នកអាចយក ខ្ទឹមស និងខ្ទឹមបារាំងមកជិតជាបន្ទះៗ រួចបិតទៅលើក្រសាលគូថ មុនពេលអ្នកចូលគេង។
+ ដាក់ស្បៃត្រជាក់ និងលាយជាមួយប្រេងអូលីវបន្តិច រួចបិតវានៅលើតំបន់នោះ ដើម្បីអោយវាបានជួយបន្ទន់ និងព្យាបាលដល់ស្ថានភាពជំងឺនេះ។
អ្នកមិនត្រូវចាត់ទុកជំងឺឬសដូងបាតនេះ ជាជំងឺដែលគួរអោយមានភាពខ្មាសអៀននោះទេ។ វាគឺជាបញ្ហាទូទៅ ដែលតែងតែកើតមាន ចំពោះមនុស្សម្នាក់ៗ គ្រាន់តែមានមនុស្សមួយចំនួន នៅតែមានភាពអៀនខ្មាស និងមិនព្រមទទួលស្គាល់ថា ពួកគេបានរងគ្រោះដោយ សារវា។ ការព្យាបាល គឺមានច្រើនទំរង់ខុសៗគ្នា គឺមានចាប់ពីវិធីព្យាបាលតាមបែបបុរាណ ឬ តាមធម្មជាតិ រហូតដល់ការព្យាបាលតាមបែបទំនើបនោះ គឺការវះកាត់ គឺវាអាស្រ័យទៅតាមការយល់ឃើញ របស់អ្នកជំងឺ។ តែយ៉ាងណាក៏ដោយ ការព្យាបាលជំងឺឬសដូងបាត តាមបែបធម្មជាតិនេះ គឺហាក់មានប្រជាប្រិយភាពជាង ដោយសារតែវាមានភាពងាយស្រួល, មានតម្លៃថោក និងវាមិនមានផលរំខានជាអវិជ្ជមាននោះទេ ប្រសិនបើគេធ្វើការប្រៀបធៀប ទៅនឹងការព្យាបាលដូច ដែលគេបានផ្សព្វផ្សាយនោះ។ លើសពីនេះទៅទៀត វាជាការប្រសើរក្នុងការសិក្សាពី គុណសម្បត្តិ និងគុណវិបត្តិ នៃប្រភេទផ្សេងៗគ្នា នៃការព្យាបាលរបស់ជំងឺនេះ៕

ប្រភពៈ News4kh
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !