កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នក ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសបុក ក្នុងប្រទេសថៃ ដោយពួកគេបានឃើញនូវវីដេអូមួយដែលគេជឿជាក់ថា មានយុវវ័យថៃជាច្រើននាក់ត្រូវ ខ្មោចចូលសន្ធឹក។
នៅក្នុងវីដេអូនេះបានបង្ហាញអំពីមនុស្សម្នាជាច្រើន បានកំពុងតែស្ថិតនៅក្នុងវត្តមួយកន្លែងនៅក្នុងប្រទេសថៃ ហើយមានព្រះសង្ឃមួយអង្គកំពុងតែសេពមន្តអាគមអូមអាមដល់ពុទ្ធសាសនិកជន ដែលបានទៅវត្តនោះ។
មួយសន្ទុះក្រោយមកក៏ស្រាប់តែមានយុវជនមួយចំនួនក៏មានអាការៈប្លែកៗ ដោយពួកគេបានរាំញាក់ ខ្លះដេកប្រកាច់លើដី និងខ្លះទៀតបញ្ចេញសកម្មភាពដូចជា ត្រូវព្រលឹងខ្មោចចូលសន្ធឹកជាដើម។
បើតាមអ្នកដែលបានឃើញវីដេអូនេះបានអោយដឹងថា ចំពោះរឿងនេះវាជាទំលាប់មួយនៅក្នុងប្រទេសថៃ ដែលតែងតែមានរឿងបែបនេះកើតឡើង ដែលទាក់ទងនឹងជំនឿអរូបិយនេះ ហើយរហូតធ្វើអោយមានអ្នកខ្លះបានបាត់បង់ជីវិតថែមទៀតផង។
អ្នកខ្លះទៀតបាននិយាយថា ជាការពិតណាស់ គឺថាជំនឿមិនពិត ក៍អាចបង្កើតជំនឿមិនពិតច្រើនទៀត។ ក្នុងលោកនេះ មារមិនចង់បើកឱកាសឲ្យមនុស្សបានស្គាល់ព្រះពិតឡើយ។ ដើម្បីគេងាយស្រួលដើម្បីអូសយកទៅសម្លាប់ដូចគោ ក៏អាចមានក្រុមស៊ីឈ្នួលដើរធ្វើ ដើម្បីបំភាន់ភ្នែក ដ្បិតជាអ្វីវាកើតដដែលៗ តែទោះបីជាយ៉ាងណា ចូរជួយសង្រោះគ្នាផង កុំគិតថាខ្មោចចូល ហើយមិនបានគិតពីជម្ងឺ។ ជម្ងឺផ្លូវកាយ រកចំណី ថ្នាំពេទ្យ ចំណែកឯជម្ងឺផ្លូវចិត្ត វិញ្ញាណ្ណសុំពីព្រះពិត ទើបបាន។
ចំពោះអ្នកវិភាគមួយចំនួនបានលើកឡើងថា បើមើលតាមវីដេអូនេះ ឃើញព្រះសង្ឃមួយអង្គកំពុងសេព មន្តអូមអាមតែក្រោយមកបានឃើញសកម្មភាពមនុស្សដើរ ស្រែកឡូឡាដូចជាចូលរូប។ តាមការសនិ្នដ្ឋានយល់ឃើញ ថាជនដែលចូលរូបប្រហែលជាអ្នកញៀនថ្នាំចូលទៅឲ្យលោកមើលឲ្យ រឺក៏ជាការធ្វើឲ្យមានការទាក់ទាញដើម្បីបានលាភសក្ការ:ផ្សេងៗដូចជា ជួលកេ្មងៗឲ្យមកស្រែកថាចូលរូបជាដើម ព្រោះប្រជាជនថៃពូកែខាងអបីយជំនឿផងនោះជាហេតុធ្វើឲ្យគេ ងាយទទួលបានលាភសក្ការ: ដោយគិតថា ព្រះសង្ឃអង្គនេះពូកែចាប់ខ្មោច បង្ក្រាបខ្មោចជាដើមក៏នាំគ្នាជឿទៅ។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់កំណត់បានច្បាស់លាស់ពីបញ្ហារបស់យុវជនទាំងនោះនៅឡើយទេ ដោយសារមានភាពខ្វែងគ្នារវាងការបកស្រាយបែបវិទ្យាសាស្ត្រ និងជំនឿដ៏មុតជ្រៅក្នុងផ្លូវគំនិតរបស់ជនជាតិថៃ៕

ប្រភពៈ News4kh
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !