កាយវិការនៃការថ្នាក់ថ្នមលួងលោមរវាងគូស្វាមី ភរិយាមានប្រសិទ្ធភាពក្នុងការជួយលើផ្លូវចិត្ត រហូតអាចជួយព្យាបាលជំងឺឲ្យជាសះស្បើយថែមទៀតផង។
នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត Thierry Hertoghe នាយកសភាជាន់ខ្ពស់អឺរ៉ុប ស្តីពីសុខភាព និងឱសថសាស្ត្រ «EAQUALL»។ សារប្រយោជន៍ទាំង ៥ យ៉ាងនោះ មានដូចតទៅ៖
១- ធ្វើឲ្យចង្វាក់បេះដូងទៀងទាត់ ដើម្បីបង្កើនកម្លាំងស្វិតស្វាញ៖ ការធ្វើចលនារួមភេទ អាចជួយកែលម្អបាននូវស្ថានភាពរបស់បេះដូង។ ជំរុញចង្វាក់បេះដូងឲ្យកើនឡើងយ៉ាងរហ័សក្រោមឥទ្ធិពលនៃការបំបែក Cortisol ពីក្រពេញជិតតម្រងនោម ហើយអ័រម៉ូននេះជះឥទ្ធិពលមកលើសរីរាង្គជាច្រើន។ វាធ្វើឲ្យកើនសម្ពាធឈាម និងរីកយឺតសរសៃឈាមក្រហម។ ទន្ទឹមនឹងនេះ បេះដូងត្រឡប់មករកចង្វាក់ធម្មតាវិញ និងមានតុល្យភាពដោយសារសភាពទៀងទាត់របស់អ័រម៉ូនផ្សេងទៀត «Testosteron» ដែលជាអ័រម៉ូនបុរស ត្រូវបានផលិតពីពងស្វាស។ នៅពេលជ្រាបចូលសព្វរាងកាយហើយវានឹងធ្វើឲ្យសាច់ដុំមាំមួន បេះដូង និងសរសៃឈាមក្រហមស្វិតស្វាញល្អ។ លើសពីនេះ Cortisol ថែមទាំងបានជំរុញឲ្យរាងកាយ «ដុតឆេះ» ក្នុងបណ្តុំកោសិកាសរីរៈវិទ្យា ដើម្បីផលិតថាមពលបំពេញបន្ថែម។ ប៉ុន្តែ ការផលិតច្រើនជ្រុលនៃសារធាតុសេរីសមាសភាពជីវសាស្ត្រវាក៏បង្កឲ្យ ខ្លួនយើងចាស់ជរាខ្លាំងណាស់ដែរ។ ដោយសារសភាពទៀងទាត់របស់អ័រម៉ូន Melatonin រាងកាយយើងអាចបំបាត់ ឬបន្ថយនូវផ្នែកខ្លះនៃសកម្មភាពរបស់សារធាតុសេរីទាំងឡាយ។ ដើម្បីទទួលបានលទ្ធផលនេះគូស្វាមី ភរិយា ត្រូវប្រព្រឹត្តឲ្យបានពេញលេញនូវមធ្យោបាយតែមួយគត់ ដើម្បីបំបែកអ័រម៉ូន Melatonin ដែលជាអ័រម៉ូនម្យ៉ាងបង្កឲ្យងងុយដេក។
២- ជំរុញឲ្យកោសិកាសរសៃប្រសាទចងចាំខ្ពស់៖ មិនអាចប្រកែកបានឡើយដែលថា សកម្មភាពកាមតណ្ហាវាមានប្រយោជន៍ដល់ខួរក្បាល។ វាជួយឲ្យមើលឃើញអំពីជីវភាពរស់នៅមានសុភមង្គល ហើយជំរុញឲ្យរាងកាយផលិតចេញ Morphin ខាងក្នុងក្រពេញ Endorphin និង Enkephalin ជាជាតិពីរយ៉ាងជួយឲ្យមានអារម្មណ៍ស្កប់ស្កល់។ ម្យ៉ាងទៀតត្រូវបានបំបែកនូវពេលចេញទឹកកាម Vasopressin គឺបានជួយកែលម្អស្មារតីឲ្យចងចាំខ្ពស់បំផុត។
៣- បំបែកអ័រម៉ូនខ្វល់ខ្វាយ «ស្ត្រេស» ឲ្យចុះខ្សោយ៖ ដោយសារការបំបែករបស់អ័រម៉ូនជាច្រើនចូលក្នុងឈាមក្នុងលក្ខខណ្ឌមាន ពេលវេលា ដែលបណ្តើរៗឈានដល់ការបំពេញបំណង។ ដំបូងបង្អស់គឺ Cortisol វាបង្កើនចលនាជាតិស្ករក្នុងឈាម ហើយជួយជំរុញដល់កិច្ចបង្ការការពារស្ត្រេស។ ក៏ប៉ុន្តែ ប្រសិទ្ធភាពរបស់វាមានរយៈពេលខ្លីបំផុត។ បន្ទាប់មកគឺតួនាទីរបស់អ័រម៉ូន ទាំងឡាយផ្សេងទៀត ធ្វើឲ្យបង្កើនចំណង់តណ្ហាចំពោះស្ត្រី ធ្វើឲ្យសុខស្រួល កែលម្អអាកប្បកិរិយា និងបន្ថយកង្វល់។
៤- បន្ថយការឈឺចាប់៖ ក្នុងរយៈពេលថ្នាក់ថ្នម រាងកាយរបស់ស្ត្រីបានផលិតចេញនូវជាតិខាងក្នុងម្យ៉ាងត្រូវបានបំបែក ដោយខួរក្បាល ហើយមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹង Morphin «បន្ថយការឈឺចាប់»។ ការរួមបញ្ចូលគ្នារបស់វាកើតឡើងនៅពេលអ្នកទាំងពីរកំពុងបញ្ចេញនូវ ចលនាភេទ។ ប៉ុន្តែ នេះមិនមែនជាកម្រិតថ្នាំបន្ថយការឈឺចាប់យូរអង្វែងឡើយ។ ផ្ទុយកមកវិញ Cortisol នោះ មានលទ្ធភាពទប់ទល់ និងការរលាក តែវាគ្មានប្រសិទ្ធភាពខ្ពស់ដោយសារវាជ្រាបចេញតិចពេក។ អាការៈឈឺចាប់ទាំងឡាយអាចពឹងផ្អែកដល់អ័រម៉ូន Porgesteron ជ្រាបចេញទៀងទាត់ដោយក្រពេញជិតតម្រងនោមរបស់បុរស និងស្ត្រី ជាពិសេសនៅពេលមានឈាមរដូវតែងមានអាការៈឈឺចាប់។ ត្រូវរួមផ្សំគ្នាប្រើប្រាស Oestorgen ក្នុងពេលសកម្មភាពកាមតណ្ហា វានឹងបន្ថយជាអប្បបរមានូវអាការៈឈឺពោះទាំងឡាយ។
៥- ធ្វើឲ្យស្បែកមានសំណើម និងម៉ត់ល្អ៖ សកម្មភាពកាមតណ្ហាមានលទ្ធភាពកែលម្អស្ថានភាពរបស់ស្បែក ជាពិសេសចំពោះស្បែកស្ងួត។ នៅពេលគូស្វាមី ភរិយា នែបនិត្យគ្នាពោលគឺ Testosteron បានជ្រាបចេញជាទៀងទាត់។ ស្បែកក្លាយជាទន់ និងមានជាតិសើមជានិច្ច្៕
ប្រភពមកពី ដើមត្នោត DTN7.COM
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
