ចិន៖ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើល ដែលបុរសម្នាក់បានលោតទៅបុកត្រូវកញ្ចក់ឡាងក្រុងបណ្តាលអោយបែកក្បាលហូរឈាមស្រោចខ្លួនគួរអោយរន្ធត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Chaoyang ទីក្រុង Beijing ប្រទេសចិន ហើយបុរសរងគ្រោះនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។ តាមប្រភពពត៌មានបានអោយដឹងថា បុរសនោះមិនដឹងជាលោតយ៉ាងម៉េចទេបានទៅបុកនឹងកញ្ចក់ឡានក្រុង ដែលកំពុងតែធ្វើដំណើរយ៉ាងលឿនបណ្តាលធ្លុះកញ្ចក់ឡាន និងធ្វើអោយអ្នកដំណើរក្នុងឡានក្រុងភ័យយ៉ាងខ្លាំង ហើយបុរសនោះផ្លោងបែកក្បាលហូរឈាមស្រោចពេញខ្លួន។ ក្រោយពីកើតហេតុការណ៍រួចបុរសនោះត្រូវប៉ូលីសបញ្ចូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រួចបញ្ចូនទៅប៉ុស្តិ៍ប៉ូលីស ដើម្បីសាកសួរពត៌មាន។
ប្រភពៈ Khmer-note
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


