កូរ៉េ៖ ប្រភពព័ត៌មាន ពីគេហទំព័រកូរ៉េ Soompi បានឲ្យដឹងថា តារាចម្រៀងស្រី Areum ក្នុងក្រុម T-ara ដែលជាសមាជិក ក្មេងជាងគេ ក្នុងក្រុមត្រៀម ចាកចេញពីក្រុម ហើយបង្ហាញខ្លូនជាថ្មី ក្នុងនាមជាតារាចម្រៀង Solo ។
ប្រភពព័ត៌មានពី Core Contents Media បានឲ្យដឹងថា Areum ចាកចេញពីក្រុម ដើម្បីស្វែងរកក្តីស្រមៃ ក្លាយជាតារាចម្រៀង Solo វិញ ព្រោះនាងចូលចិត្ត និងចង់បង្ហាញពី ក្បាច់រាំពិសេសៗ របស់ខ្លួន ជាមួយការលែង Solo ដោយផ្ទាល់តែម្តង។
មិនតែប៉ុណ្ណោះ Areum ថែមទាំងចង់ក្លាយជា តារាសម្តែងទៀតផង។ យ៉ាងណាមិញ សមាជិកទាំងអស់ ក្នុងក្រុមទាំងអស់ បានគោរពការសម្រេចចិត្ត របស់នាង ដោយមិនមាននរណា ហាមឃាត់នោះទេ៕
ប្រភព LookingToday
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

