ភ្នំពេញ: ស្នេហ៍រវាងតារាសម្តែង គង់ ច័ន្ទស្រីមុំ និងលោកគឹម សីហា ហាក់មិនទាន់ធានាបានថា អាចក្រាបសំពះផ្ទឹម ចូលរោងការ តាមប្រពៃណីដូចតារា សិល្បៈមួយចំនួននៅឡើយ។ ព្រោះតែពុំទាន់ទទួលបានការឯកភាព ពីក្រុមគ្រួសារទាំង សងខាងឡើយ ស្របពេលដែលក្រុមគ្រួសារនាងហាក់មិនពេញចិត្តនឹងសម្ព័ន្ធស្នេហ៍មួយនេះទេ។ មិត្តភក្តិស្រីរបស់ គង់ ច័ន្ទស្រីមុំ ម្នាក់ពុំមែនជាអ្នកសិល្បៈនិងសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា ចំណងស្នេហ៍មួយគូនេះទំនង ជាមិនអាចទៅមុខ បានឡើយ ព្រោះគ្រួសារនាងមិនយល់ស្របឱ្យអ្នកទាំងពីររៀបការជាមួយគ្នា។ ដោយសម្អាងលើខែឆ្នាំ មិនត្រូវគ្នា និងបញ្ហាមួយចំនួន ដែលក្រុមគ្រួសារទាំងពីរខ្វែងគំនិតគ្នា ។ ប៉ុន្តែពួកគេនៅ តែព្យាយាមជម្នះចិត្តឪពុកម្តាយរហូតមានការខឹងសម្បាយ៉ាងខ្លាំងរវាងនាង និងគ្រួសារ ថែមទៀតផង។ក្នុងជំនួបជាមួយតារាសម្តែងសិចស៊ី គង់ ច័ន្ទស្រីមុំ បានឲ្យដឹងថា “ខ្ញុំនិងគាត់ (លោកសីហា) នៅតែស្រលាញ់គ្នាដដែល ប៉ុន្តែការបែកគ្នា មួយរយៈនេះ គឺពួកខ្ញុំមាន ការងារធ្វើរៀងៗខ្លួន។ ខ្ញុំនិងគាត់បានពង្រីកមុខជំនួញមួយ ដែលពួកយើងបានបង្កើតរួមគ្នា ដែលធ្វើឱ្យគាត់ មមាញឹកច្រើន ប៉ុន្តែពួកយើងនៅក្បែរគ្នាជាប្រចាំដដែលទេ។ ហើយរឿង ចាស់ៗយ៉ាងណានោះ ពួកខ្ញុំក៏មិនទាន់បានសុំ ការសម្រេច របស់ពួកគាត់ទាំងសង ខាងដែរ។ បច្ចុប្បន្នពួកខ្ញុំមិនទាន់គិតដល់រឿងរៀបការទេ ព្រោះពេលនេះទាំងគាត់ ទាំងខ្ញុំ រវល់ស្មើគ្នា ទាំងការងារសិល្បៈ និងមុខជំនួញ”។តារារាងសិចស៊ីមិនធម្មតារូបនេះបន្តថា “ធម្មតាទេ សម្រាប់ការរស់នៅឆ្ងាយគ្នា ឬបែកគ្នា នៅពេលដែលយើងមានភារកិច្ចរៀងខ្លួននោះ។ ប៉ុន្តែសម្រាប់ពួកខ្ញុំ គឺពុំដែល ឃ្លាតគ្នាយូរឡើយ ហើយក៏ពុំមានអ្នកទី៣ណា មកតាមជ្រៀតជ្រែកស្នេហ៍ខ្ញុំដែរ ពួកយើង យល់ចិត្តគ្នាច្បាស់ណាស់ គាត់តែងឱ្យតម្លៃខ្ញុំ និងមានទំនុកចិត្តខ្ពស់មកលើខ្ញុំ រួមទាំង ការងារខ្ញុំផងដែរ”។ចំពោះព័ត៌មានលេចឮថាមានអ្នកទីបីចូលជ្រៀតជ្រែកនោះ តារាដើមទ្រូងស្អាត គង់ ច័ន្ទស្រីមុំ បានប្រាប់ថា តាមពិតអ្នកតាមស្រលាញ់មិនខ្វះឡើយ ហើយនាងក៏មិនដឹងថា ជាអ្នកជំនួញ ឧកញ៉ា ឬក៏ជាមន្ត្រីរាជការដែរ ព្រោះមិនបានចាប់អារម្មណ៍ ។ ប៉ុន្តែនាង អះអាងថា ចំណងស្នេហ៍របស់នាងត្រូវតែដឹងច្បាស់ ព្រោះជាអនាគតហើយ សម្រាប់អ្នក តាមសុំស្នេហ៍នាងនោះ គឺជាសិទ្ធិរបស់គេ សំខាន់ឱ្យតែនាងមានស្នេហ៍ស្មោះចំពោះម្ចាស់ ស្នេហ៍ទៅបានហើយ ។គង់ ច័ន្ទស្រីមុំ បន្តថា “កន្លងមកមានអ្នកតាមសុំស្នេហ៍ខ្ញុំច្រើនដែរ ប៉ុន្តែខ្ញុំពុំដែល ទទួលស្នេហ៍ពីបុរសណាម្នាក់ឡើយ ព្រោះខ្ញុំមិនចង់ភ្ជាប់ទំនាក់ទំនងអ្វីច្រើន ក្រៅអំពីអ្នក ដែលខ្ញុំស្រលាញ់ទេ ។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅតែមានទំនាក់ទំនង ជាមួយគាត់ដដែល គឺគ្មានបញ្ហាអ្វីឡើយ”៕សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
.jpg)
.jpg)