នេះជាប្រវត្តិសាស្រ្តទីមួយហើយ សំរាប់ប្រជាពលរដ្ឋអាមេរិក ដែលរស់នៅក្នុងរដ្ឋ កូឡូរ៉ាដូ ដែលកាពីថ្ងៃអង្គារកន្លងទៅ ភ្លើងឆេះព្រៃ ហើយ បានបន្ត ឆាបឆេះលំនៅឋាន ៤៧៣ ខ្នង។ ក្រុមជួយសង្គ្រោះបានព្យាយាម បន្លត់អគ្គីភ័យ ដោយប្រើពេលរហូតដល់ទៅពីរថ្ងៃ ។ របាយការណ៍កាលពីថ្ងៃសៅរ៍ កន្លងទៅនេះបានបញ្ជាក់ថា មនុស្ស ពីរនាក់បានបាត់បង់ជីវិត និង ជាង ១០០០ នាក់បានរងផលប៉ះពាល់ និង ខូចខាតទ្រព្យសម្បត្តិ។អគ្គីភ័យបានឆាបឆេះចេញពីផ្ទះរបស់ លោក Boone ដែលលោកបាន ចេញទីធ្វើការនៅក្រៅរដ្ឋ បន្ទាប់ពីត្រឡប់ពីធ្វើការវិញ អ្វីៗក៍ខ្ទិចខ្ទីអស់គ្មានសល់ ។ លោកបានទុកប្រពន្ធ និង កូនពីរនាក់អោយ
នៅចាំផ្ទះ ដោយគាត់ជាប់រវល់ធ្វើការនៅរដ្ឋផ្សេង៕
នៅចាំផ្ទះ ដោយគាត់ជាប់រវល់ធ្វើការនៅរដ្ឋផ្សេង៕
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

