កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធជនហុងកុងមួយគូ បានប្រទះឃើញសត្វពីងពាង ដ៏ចម្លែកមួយ ដែលផ្នែកខាងក្រោមនៃគូទ របស់វាមានរូបដូចជាមុខរបស់មនុស្ស ដែលមានភ្នែកពីរ ច្រមុះ និងមាត់ផងដែរ។
ទិដ្ឋភាពដ៏ប្លែកភ្នែកមួយនេះ ត្រូវបានថតដោយប្ដីប្រពន្ធពីរនាក់ ដែលបានប្រទះឃើញនៅតាមផ្លូវមួយ នៃប្រទេសហុងកុង។ ដោយសារតែសត្វពីងពាងមួយនេះ បានដើរប៉ះគូទឡើង ទើបធ្វើឲ្យពួកគេទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែល ប្រទះឃើញមានមុខមនុស្សនៅលើគូទផ្នែកខាងក្រោមរបស់វា ហើយពួកគាត់ក៏បានយក់ទូរស័ព្ទដៃថត យកសកម្មភាពរបស់វាតែម្ដង។
វីដេអូនេះមានរយៈពេលខ្លី ព្រោះខណៈពេលដែលសត្វពីងពាងនោះ កំពុងតែដើរ ស្រាប់តែបាត់ស្រមោលតែម្ដង បុរសដែលកាន់កាមេរ៉ា បានគិតថាវាប្រហែលជាចេះហោះ។

សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top