ភ្នំពេញ៖  ផេកហ្វេសប៊ុក (Page Facebook)មួយ ដែលមានអ្នក Like ចំនួនជាង៩ពាន់នាក់ បានយករូបក្មេងស្រី សិស្សសាលា និង តារាចម្រៀង ស្រីវ័យក្មេង ស្រស់ៗស្អាត មកបង្ហោះលើ Page Facebook របស់ខ្លួន និងថែមទាំងប្រកាស លក់ខ្លួនទៀតផង ។
តាមរយៈ Page Facebook មួយនេះ ត្រូវបានគេស្គាល់ឈ្មោះថា Sell Body ហើយនៅក្នុង Page នេះ គេមើលឃើញថា មានសុទ្ធតែរូបក្មេងស្រី វ័យក្មេងស្រស់ៗស្អាត ដែលមានឯកសណ្ឋានជាសិស្សសាលា។ មិនតែប៉ុណ្ណោះ គេក៏បានឃើញរូបរបស់តារា ចម្រៀងស្រីវ័យក្មេងរ បស់ខ្មែរនៅក្នុង Page មួយនេះផងដែរ ។
តែទោះជាយ៉ាងណានោះ គេមិនទាន់ដឹងថា Page Facebook ដែលមានឈ្មោះ Sell Body នេះ ចេះតែយក រូបរបស់គេមកដាក់ ឬមួយយ៉ាងណានោះទេ ។ តែបើសិនជា Page នេះ យករូបរបស់គេមកដាក់ ហើយប្រព្រឹត្តិបែបនេះមែន គឺពិតណាស់អ្នក ដែលប្រើប្រាស់ Page មួយនេះ និងអាចប្រឈមចំពោះមុខច្បាប់ ប្រសិនបើជាម្ចាស់រូបបានឃើញហើយដាក់ពាក្យប្តឹងនោះ ។
នេះជាអំពើមួយ ដែលខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រព្រឹត្តិអំពើរបែបនេះ អាចខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសក្រុមគ្រួសារ របស់ម្ចាស់រូបផងដែរ ។ ដូច្នេះបើបងប្អូនអ្នក ប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏ដូចជាម្ចាស់រូប ដែល Page Sell Body នេះយករូបទៅប្រព្រឹត្តបែបនេះ បានប្រទះឃើញហើយនោះ សូមមេត្តាចាត់ការរក ដំណោះស្រាយណាមួយ ឲ្យបានឆាប់ ដើម្បីកុំឲ្យជនឱកាសនិយម បង្ខូចកេរ្តិ៍ឈ្មោះអ្នកស្លូត ត្រង់បន្តទៅទៀត៕



ប្រភព Lookingtoday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top