នាង Katie Price ដែលជាតារាម៉ូដែល និង សម្តែងដ៏ល្បីល្បាញ ហើយក៏ជាអ្នកជំនួញ ផងដែរនោះ បានធ្វើការទាក់ទង ទៅកាន់ប៉ូលិស នៅពេលដែលឃើញ អតីតប្តីរបស់នាងលោក Alex Reid បានប្រកាសលក់របស់របរ មួយចំនួនរបស់នាង នៅលើក eBay។
បើតាមសម្តីរបស់នាង Katie Price ប្រាប់សារព័ត៌មាន Mirror ថា តាមពិតរបស់របរទាំងនោះ មិត្តស្រីរបស់អតីត ប្តីរបស់ខ្លួន នាង Nikki Manashe ជាអ្នកដាក់លក់ លើអនឡាញ។
ក្នុងចំណោមរបស់របរ នោះមាន ខ្សែតី ហ្គង់ ឬស្រោមដៃប្រដាល់ ពណ៌ផ្កាឈូក និងប៉ាវសាក់ រួមទាំងឧបករណ៍ ការពារស្នងជើង ដែលបានយកចេញ ពីផ្ទះរបស់នាង។ ឧបករណ៍ទាំងនេះយក ចេញពីផ្ទះរបស់នា ងខណៈដែល Reid និង Price បានចែកផ្លូវគ្នានោះ។ ប្រភពជិតស្និទ្ធ នឹងតារាម៉ូដែល Price បានប្រាប់ឲ្យដឹងថា Price ខឹងខ្លាំងណាស់ នៅពេលដែល របស់របរនាងត្រូវ បានគេដាក់លក់នៅ អនឡាញនោះ។
គួរបញ្ជាក់ផងដែរថា Price បានរៀបការជាមួយនឹង Reid នៅ ឡាវីហ្គាស កាលពីខែ កុម្ភៈ ឆ្នាំ ២០១០ ប៉ុន្តែពួកគេបានចែកផ្លូវគ្នា បន្ទាប់ពីរៀបការបាន១ ឆ្នាំនោះ។
ទស្សនាឈុតថត ប៊ីគីនីរបស់ Katie Price ដូចខាងក្រោមនេះ ៖ 
ប្រភពៈ LookingToday


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top