ថ្ងៃនេះមានដំណឹងអាក្រក់ទាក់ទងនិងក្រុមហ៊ុន Apple មានករណីនារី បម្រើការតាមយន្តហោះម្នាក់បានស្លាប់បាត់បង់ជិវិតព្រោះតែការសាកថ្ម iPhone 5 បណ្តើរ ទទួលទូរស័ព្ទការហៅចូលបណ្តើរ ។ រឿងហេតុនេះមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញ Weibo រឺក៍តាម Twitter ល្បីពេញប្រទេសចិនអំពីរឿងរ៉ាវនេះ ។ ខាងក្រុមគ្រួសារជនរងគ្រោះបានប្រកាសប្រាប់ថា នឹងប្តឹងក្រុមហ៊ុន Apple អោយដល់ទីបំផុត ។ ចុងក្រោយនេះតំណាងក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានចេញមកសំដែងការសោកស្តាយចំពោះក្រុមគ្រួសារនារីដែលបានបាត់បង់ជិវិតម្នាក់នោះហើយ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន Apple បានអោយក្រុមការងាររបស់ខ្លួនចូលទៅរកមូលហេតុយ៉ាងពិតប្រាកដអំពីរឿងនេះហើយ ។ សូមណែនាំថា លោកអ្នកមិនគួរសាកថ្មខណះដែលខ្លួនលោកអ្នកទទឺកទឹករឺសើមខ្លួន សើមជើង រួចយក iPhone ទៅសាកថ្មនោះទេ ព្រោះអាចបណ្តាលអោយលោកអ្នកឆក់បាន ។
ប្រភពៈ Sovann2
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
