ប៉ុន្មានថ្ងៃចុងក្រោយនេះមានការសួរដេញដោល និងមានការចែកចាយតៗគ្នាយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមយក្ស ហ្វេសបុក ចំពោះវីដេអូនៃសៀករហ័សកម្មកាត់ក្បាលមួយនៅស្ថានីយ៍ទូរទស្សន៍ CTN។
នៅក្នុងវីដេអូនេះបានបង្ហាញពីការសម្តែងសៀករហ័សកម្ម ដែលមានមនុស្សបីនាក់ ដែលម្នាក់ជាអ្នកកាត់ក្បាល ម្នាក់ជាជំនួយការ និងម្នាក់ទៀតជាមនុស្សស្រីដេកអោយគេកាត់ក្បាល។
នៅពេលដែលកំពុងកាត់ក្បាល មនុស្សស្រីម្នាក់នេះមានអាការៈញ័រខ្លួនដូចត្រូវគេកាត់មែនទែនតែម្តង ក្រោយមកក៏ដេកស្តូកស្តឹងគ្មានកាយវិការកំរើកសោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះមានចេញឈាមរហាចនៅត្រង់ ក ទៀតផង បន្ទាប់មកអ្នកកាត់ក្បាលបានរុំនូវក្រណាត់សដើម្បីជូតឈាម និង បាំងភ្នែកអ្នកទស្សនា។
នៅពេលចុងបញ្ចប់នៃការសម្តែងនេះ នារីម្នាក់នោះនៅតែពុំទាន់ដឹងខ្លួនឡើងវិញទៀត ដោយពិធីករក្នុងកម្មវិធីនោះបាននិយាយថា “ទុកអោយពួកគាត់រៀបចំនៅខាងក្រោយឆាកឡើងវិញ”។
ទន្ទឹមនឹងនេះ វាបានបង្កើតជាចម្ងល់ដល់អ្នកទស្សនា និងអ្នកដែលបានឃើញវីដេអូក្នុង ហ្វេសបុក ដោយអ្នកខ្លះបានលើកឡើងថា នារីម្នាក់នេះបានស្លាប់បាត់ទៅហើយ ប៉ុន្តែគេមិនធ្វើជាឆោឡោអោយអ្នកទស្សនាមានការរន្ធត់ចិត្តនោះទេ។
ចំពោះអ្នកដែលអះអាងថា បានដឹងរឿងនេះពិត បាននិយាយថា នាងមិនបានស្លាប់ទេ គឺនាងនៅតែបន្តការសម្តែងនៅក្នុងកម្មវិធីផ្សេងៗទៀតបានជាមួយនិងក្រុមរបស់នាង។
តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាស្ថិតក្នុងករណីឃាតកម្មដោយអចេតនាពិតមែន នោះច្បាប់ក៏មិនអាចលើកលែងអោយបានដែរ ហើយពុំគួរអោយមានសៀករហ័សកម្មបែបនេះ មាននៅក្នុងប្រទេសកម្ពុជាឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីអតីតកាលមានអ្នកលេងសៀករហ័សកម្មកាត់ក្បាលនេះ បានផ្តាច់ជីវិតមិត្តរួមក្រុមរបស់ខ្លួនរួចទៅហើយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយសារតែខុសបច្ចេកទេសសម្តែង និងភាពមិនស្ទាត់ជំនាញរបស់អ្នកកាត់ក្បាល៕
ប្រភពៈ HappyCambodia
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
