រាជធានីភ្នំពេញ៖ នារី​វ័យ​ប្រមាណ​ជា​២០​ឆ្នាំ​ម្នាក់​ សន្លប់​ស្តូក​ស្តឹង​ ខណៈ​ពេល​ជិះ​កង់​ចេញ​ពី​ធ្វើ​ការ​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​​នៅ​ចំណុច​ រង្វង់​មូល​កាំ​កូ​ស៊ី​ធី​​ប​ណ្តាល​​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​វេលា​​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៣ ​កក្កដា​ កន្លង​មក​នេះ​។​
ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជនមួយគ្រឿងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈរយៈពេល៣ថ្ងៃកន្លងមកហើយនៅតែមិនទាន់មានសាច់
ញាតិនៅឡើយទេ ។
តាមការឲ្យដឹងពីគ្រូពេទ្យបានឲ្យដឹងថា នារីរងគ្រោះមានវ័យប្រមាណជា២០ឆ្នាំ មិនដឹងថាជាកម្មការិនីកាត់ដេរ ឬកម្មករសំណង់ទេ នៅថ្ងៃកើតហេតុបាន​ ជិះកង់ចេញពីធ្វើការក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់វិញមកដល់រង្វង់មូលកាំកូស៊ីធី ស្រាប់តែមានម៉ូតូមួយគ្រឿងបើក បុកបណ្តាលឲ្យដួលសន្លប់
ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពពដដែលបន្តទៀតថា ពេលដែលរថយន្តសង្គ្រោះដឹកស្រ្តីរងគ្រោះមកដល់មន្ទីរពេទ្យ ឃើញមានស្រ្តីម្នាក់និងបុរសម្នាក់បានចុះពីលើរថយន្ត​មកជាមួយ​ ដែរមើលទៅដូចជាសាច់ញាតិរបស់ស្រ្តីរងគ្រោះ ។ តាមពិតជាជនបន្លំបោកប្រាស់សោះ ឆ្លៀតពេលគ្រូពេទ្យកំពុងញាប់ដៃញាប់ជើងក្នុងការជួយសង្គ្រោះជន
រងគ្រោះ បែរជាអ្នកទាំងពីរនាក់នោះបានរត់គេចទៅ​បាត់អស់ នៅសល់តែស្រ្តីរងគ្រោះដេកនៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ទ្វារមុខ គ្រែលេខ L8
តែម្នាក់ឯង ស្ថិតក្នុងសភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងមិនមានសាច់ញាតិមកជួយមើលថែទេ ។
បើសិនជាបងប្អូនណាម្នាក់បានឃើញឬស្គាល់ដូចក្នុងភាពនេះស្រាប់ សូមអញ្ជើញមកធ្វើការទំនាក់ទំនងនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ នៅបន្ទប់សង្គ្រោះបន្ទាន់ទ្វារមុខ គ្រែលេខ L8 ៕



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top