ខេត្តកំពង់ចាម ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសង្សារ១គូ ដែលទើបតែចេញពីផ្ទះសំណាក់ ហើយចរចាគ្នាមិនត្រូវ ក៏បានឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើអំពើហិង្សា កាលពីវេលាម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រង់ចំណុចក្រោមស្ពានគីហ្សូណា។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គូសង្សាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ គឺភាគីខាងប្រុសឈ្មោះ ណង ធារ៉ា អាយុ២៣ឆ្នាំ រស់នៅភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម ចំណែកភាគីខាងស្ត្រីមិនត្រូវបានស្គាល់

អត្តសញ្ញាណនោះទេ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសឈ្មោះ ណង ធារ៉ា បានជិះម៉ូតូម៉ាក C125 ស៊េរី២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង ទៅឌុបមិត្តភក្តិឈ្មោះ ទៅផឹកស៊ីនៅហាងមួយកន្លែងស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ។ ខណៈនោះរូបគេក៏បានហៅនារីម្នាក់មកអង្គុយជាមួយ។ បន្ទាប់ពីផឹកស៊ីរួចរាល់ ឈ្មោះ ណង ធារ៉ា បាននិយាយត្រូវរ៉ូវគ្នាជាមួយនារីម្នាក់នោះ ហើយក៏បាននាំគ្នាទៅសោយសុខរសជាតិស្នេហ៍ក្បែរផ្ទះ សំណាក់អង្គរស្រែ លុះពេលជិះម៉ូតូត្រលប់មកវិញ ស្រាប់តែបុរសនោះ បានឈ្លោះប្រកែក និងវាយតប់នាងដណ្តើមយកលុយ និងទូរស័ព្ទដៃតែម្តង។
បន្ទាប់កើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាននាំយកគូស្នេហ៍ទាំង២នាក់នេះ មកកាន់អធិការដ្ឋានក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ៕

សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !