ភ្នំពេញ៖ នៅប្រហែលជាវេលាម៉ោង ៥ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣នេះ ស្របពេលដែលមានភ្លៀង ធ្លាក់ជោគជាំនោះ នៅត្រង់ចំណុចមុខផ្សារដើមថ្កូវ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងបានធ្វើឲ្យបុរសម្នាក់ ដេកសន្លប់ស្តូកស្តឹង។
នៅកន្លែងហេតុការណ៍នោះ គេឃើញបុរសម្នាក់អាយុប្រហែលជា ២០ឆ្នាំ បានដេកសន្លប់នៅក្បែរ ម៉ូតូម៉ាក់អាយខុន ដោយមានឆ័ត្របាំងពីលើផងដែរ ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនទាន់ដឹងថាមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានគ្រោះថា្នក់ កើតឡើងបែបនេះទេ៕
ប្រភពៈ ដើមអម្ពិល
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
