ភ្នំពេញ៖ យុវជនម្នាក់ ដែលស្លៀកពាក់ ក្នុងឯកសណ្ឋាន សិស្សសាលា ត្រូវបានរថយន្តបុកចំពាក់ កណ្តាលម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទាតប៉ើង ជិត១០ម៉ែត្រ ខណៈដែលយុវជនម្នាក់នេះ បើកម៉ូតូមិនគោរពភ្លើង សញ្ញាចរាចរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅចំណុចភ្លើងស្តុប រង្វង់មូលនាងគង្ហឹង។
ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍ បាននិយាយប្រាប់ឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់នេះបាន កើត​ឡើងបណ្តាលមកពីយុវជនម្នាក់នេះ ជិះម៉ូតូមិនគោរព ច្បាប់ចរាចរ ខណៈដែលភ្លើងសញ្ញាបញ្ជាឱ្យឈប់ ប៉ុន្តែរូបគេបែរ ជាបន្ថែមល្បឿង ឆ្លងកាត់ សិទ្ធិអាទិភាពផ្លូវ ដែលតម្រូវឱ្យភាគីម្តាងទៀត ធ្វើដំណើរឆ្លងកាត់ដែរនោះ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូសង់ សេរីឆ្នាំ២០១១ក្នុងគោលដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចភ្លើងស្តុប ខាងលើគេមិនបានបង្អង់ល្បឿន ដើម្បីឈប់តាមការបញ្ជារបស់ភ្លើងសញ្ញា ដែលលោតពណ៌លឿង នោះទេ ផ្ទុយទៅវិញបែរ ជាបន្ថែមល្បឿនកាន់តែលឿន ប៉ុន្តែដោយឆ្លងមិនផុត ក៏ត្រូវរថយន្តដែលធ្វើដំណើរឆ្លងកាត់ ក្នុងទិសដៅពីត្បូងទៅជើងបុកចំពាក់កណ្តាលម៉ូតូបណ្តាល ខ្ទាតប៉ើងប្រហែលជា១០ម៉ែត្ររងរបួស​ធ្ងន់។ ក្រោយពីកើតហេតុការណ៍ ភ្លាមៗនោះរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរ ប្រចាំនៅចំណុចគោលដៅ ខាងលើ បានអូសយកមកដាក់នៅកៀនផ្លូវ ដើម្បីបញ្ជាសការកកស្ទះចរាចរ ។
ចំណែកឯកជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋជូយសង្គ្រោះ និងបានទូរស័ព្ទហៅរថយន្តពេទ្រ ដើម្បីមកដឹកយក ទៅព្យាបាល។ រថយន្តបង្កគ្រោះថ្នាក់ខាងលើម៉ាកកាម៉ារីឆ្លាម ព័ណត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2Q 67 04 បើកបរដោយបុរសម្នាក់។ ចំណែកឯម៉ូតូម៉ាក សងសេរីឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ចាម 1H 83 33 ៕




ប្រភព ដើមអម្ពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top