ប្រទេស​ចិន ៖ ថ្មី​ៗ​នេះ កាន លូលូ (Gan Lulu)ត្រូវ​បាន​គេ​និយាយ​តគ្នាថា មាន​ផ្ទៃ​ពោះ នៅពេល​នាង​ដើរ​ផ្សារ​ទិញ​របស់​ថោកៗ ជាមួយ​ម្ដាយ​នាង ដោយ​ពេល​នោះ​នាង​ពាក់​អាវ​ធំ ហាក់​ដូច​មាន​បំណង​បិទ​បាំង​ពោះ​របស់​ខ្លួន​។
ទំព័រ Mingxing បាន​ចេញ​ផ្សាយ​ថា អាវ​ដែល​ស្រី​ស្អាត​នេះ​ពាក់​ក្នុង​ពេល​ដើរ​ផ្សារ​នោះ បាន​ជួយ​លាក់​បាំង​ពោះ​របស់​នាង​។ បន្ទាប់​ពី​ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ កាល​ពី​ព្រឹក
​មិញ​នេះ កាន លូលូ ក៏​បាន​បញ្ចេញ​កម្រង​រូបថត​សិចស៊ី​ត្រជាក់​ភ្នែក​របស់​នាង ដើម្បី​បញ្ជាក់​ថា ខ្លួន​មិន​មាន​ផ្ទៃ​ពោះ​នោះ​ទេ​។ ជាង​នេះ នៅ​ក្នុង​បណ្ដា​រូប​ថត​នោះ បាន​បង្ហាញ​ច្បាស់​ថា ក្បាល​ពោះ​របស់​នាង​ នៅ​ធម្មតា ហើយ​ការ​ថត​រូប​ជាមួយ​អាវ​រោម​សត្វ ក៏ហាក់​ដូច​ជា​ការ​ជំនួស​សំដី​របស់​ កាន លូលូ ​ដែល​បញ្ជាក់​ប្រាប់​ថា ៖ “ខ្ញុំ​ពាក់​អាវ​ធំបែបនេះ មិន​មែន​មាន​ន័យ​ថា លាក់​ពោះ​នោះ​ទេ”។
អ្នក​លេង​អ៊ីនធើរណិត​មួយ​ចំនួន​ យល់​ថា “ស្រីស្អាតចូល​ចិត្ត​អាក្រាត”នាង កាន លូលូ មាន​វិធី​ប្លែក​ពី​គេ​ ក្នុងការ​បញ្ជាក់​ ឬ​បក​ស្រាយ​អំពី​ពាក្យ​ចចាមអារ៉ាមអ្វី​មួយ។ នាង​បាន​ថត​រូប​សិចស៊ី ដោយប្រើ​ប្រាស់​ឈុត​ក្នុង​ និង​អាវ​រោម​សត្វ​ដើម្បី​ជា​វិធី​អះអាង​មួយ ជំនួស​ឱ្យ​ការ​បដិសេធ។



សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top