ពោធិ៏សាត់ ៖ បុរស២នាក់ ម្នាក់ត្រូវបានរថយន្តជាន់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង ម្នាក់ទៀតរងរបួស ធ្ងន់ធ្លាក់ទៅវាលស្រែ ខណៈពួកគេជិះម៉ូតូពេលយប់ប្រើល្បឿនលឿនធ្លាក់ដង្ហុកខ្ទាតទៅខាងឆ្វេងដៃ។
ហេតុការណ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ត្រង់ចំនុចទល់មុខវិទ្យាល័យ១០មករា ស្ថិតក្នុងភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោក សុង នាយរងប៉ុស្តិ៍រដ្ឋបាលក្បែរនោះទៅដល់កន្លែងកើតហេតុភ្លាមៗដែលទទួល បានពីសាក្សីឃើញហេតុការណ៍និយាយថា បុរស២នាក់នេះទំនងជាពួកនិស្សិតមកពីភ្នំពេញបានជិះម៉ូតូប្រភេទ Honda C110 ពណ៌ទឹកប៉ិច ពាក់ស្លាកលេខភ្នំពេញ 1BN 5624 ឌុបគ្នា២នាក់ជិះក្នុងទិស ដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈពេលមកដល់ចំនុចកើតហេតុខាងលើក៏អ្នកបើកបរនោះ ប៉ះជាមួយរថយន្តចូលផ្លូវដង្ហុក ក៏ដួលទាំងម៉ូតូ និង មនុស្ស ខ្ទាតប៉ើងទៅខាងឆ្វេងដៃក្បែរចិញ្ចើមផ្លូវជាតិ និង ម្នាក់ទៀតខ្ទាតទៅក្នុងស្រែ គាប់ជួនពេលនោះក៏មានរថយន្ត៣តោន ម៉ាក Hyundaiពណ៌ត្រេអ៊ី ពាក់ស្លាកលេខកំពត 3A 0465 ដឹកអង្ករបានបើកបញ្ច្រាសទិសគ្នាពីលិចទៅកើត ក៏ជាន់ប៉ះបុរសម្នាក់ដែលធ្លាក់លើចិញ្ចើមផ្លូវខាងឆ្វេងដៃជាមួយម៉ូតូត្រឹមមួយសុវត្ថិភាព និង ក្បាលម៉ូតូបណ្តាលអោយស្លាប់ភ្លាមៗបែកក្បាលខ្ទេចយ៉ាងរន្ធត់តែម្តង។ ឯបុរសម្នាក់ទៀតដែលធ្លាក់ ទឹកស្រែសំណាងល្អគ្រាន់តែសន្លប់ធំប៉ុណ្ណោះ។
លោក ម៉ោល សាវ៉ាន នគរបាលចរាចរណ៍បានឲ្យដឹងថា ក្រោយកើតហេតុរថយន្តបានបើក គេចខ្លួនតែត្រូវចាប់បានវិញ ប៉ុន្តែអ្នកបើកបរគេចខ្លួនបាត់ រីឯជនរងគ្រោះដែលបានស្លាប់នោះត្រូវ បានក្រុមគ្រួសារដឹកយកមកផ្ទះ ហើយជនរងគ្រោះទាំង២នាក់នោះមានឈ្មោះ ១. ឡាវ ពិសី អាយុ២៣ឆ្នាំ (ស្លាប់) និង ម្នាក់ទៀតឈ្មោះ អឿន កុសល អាយុ២៥ឆ្នាំ (សន្លប់) អ្នកទាំងពីរមានទី លំនៅឃុំវាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដោយពួកគេមកពីភ្នំពេញក្នុងគោលបំណងទៅផ្ទះ ហើយមកដល់ចំនុចខាងលើក៏ជួបគ្រោះថ្នាក់បែបនេះទៅ។
នគរបាលបានបញ្ជាក់ថា រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋានស្រុក ឯម៉ូតូរក្សាទុកនៅ ប៉ុស្តិ៍នៅឡើយដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
